ប៉ុន សុខ៖ទោះបីហាត់តាមZoomក៏កីឡាករ កីឡាការិនីនូវតែរក្សាឲ្យបាននូវគុណផល

0
197

ភ្នំពេញ៖ប្រមុខកីឡាជម្រើសជាតិកម្ពុជាគឺលោកប៉ុន សុខដែលជាប្រធាមមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានអះអាងថាទោះបី
កីឡាករត កីឡាកការិនីជម្រើសជាតិហ្វឹលហាត់តាម Zoom ក៏ពិតមែនក៏ពួកគេនៅតែរក្សាបានល្អនូវគុណផលរបស់ខ្លួន ។
គុណផលរបស់គេដែលមានកន្លងមកប៉ុណ្ណាគឺត្រូវតែរក្សាឲ្យនៅដដែល និង ខិតខំបង្កើនឲ្យបានកាន់តែប្រសើរជាងមុន ក្នុងខណៈ
ដែលក្រសួងអប់រំយុវជននិងកីឡាតាមរយៈមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ពួកគេហ្វឹកហាត់នោកន្លែងដែលមានសុវត្ថិភាពរបស់គេដោយ
គ្រូបង្វឹក និង អនុរក្សតាមដានជាប្រចាំនូវគុណផលរបស់ពួកគេ ។
បញ្ហាជីវភាពរបស់ពួកគេត្រូវតែគិតគូរព្រោះក្នុងស្ថានភាពដ៏លំបាកក្នុងយុគសម័យកូវីដ ១៩នេះប្រសិនបើយើងមិនសូវខ្វាយខ្វល់
ពីជីវភាពរបស់ពួកគេទេនោះពួកគេងាយនឹងផ្លាស់ប្ដូរមុខរបរណាស់ ។

ហេតុនេះជាមួយនឹងការគិតពីការរស់នៅរបស់ពួកគេក៏យើងត្រូវតែឲ្យ
ពួកគេគិតពីគុណផលកីឡារបស់ខ្លួនដែរ ។
ឆ្នាំនេះជាឆ្នាំស៊ីហ្កេមដែលកម្ពុជាត្រូវការប្រជែងយកមេដាយជាមួយបណ្ដាប្រទេសក្នុងតំបន់ ។សូមបញ្ចាក់ថាកីឡាចំនួន៣៩ប្រភេទ
ដែលក្នុងនោះមានកីឡាករ កីឡាការិនីចំនួន៩៩១នាក់ក្នុងនោះកីឡាជនពិការមួយប្រភេទកីឡាដែលត្រូវប្រមូលផ្ដុំហ្វឹកហាត់ក្រោមការជួយ
ឧបត្ថម្ភថវិការបស់ក្រសួងអប់រំយុវជន និ កីឡា ។
ក្រៅពីនោះកីឡាចំនួន៧ប្រភេទដែលមានកីឡាករ កីឡាការិនីចំនួន៣៧រូបហ្វឹកហាត់នៅក្រៅប្រទេស ។ចំពោះប្រភេទកីឡាម៉ូតូ
ទឹកគឺហាត់នៅក្រៅប្រទេសទាំងស្រុងតែម្ដង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here