សម្ដេចតេជោ​ ហ៊ុន​ សែន​ បញ្ជា​អោយចាប់​អ្នក​ពាក់ព័ន្ធ​នៅសល់​ទាល់តែអស់​ 

0
451

សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ដ៏​មានឥទ្ធិពល​របស់​កម្ពុជា​ នៅរសៀល​ថ្ងៃ​ទី​ ១៥​ ខែ​ ឧសភា​ បាន​មានប្រសាសន៍​ប្រាប់​ លោក​ ផែង​ វណ្ណៈ​ ចាងហ្វាង​ការផ្សាយ​គេហទំព័រ​ PVNN ថា​ សម្ដេច​នឹងបញ្ជា​អោយចាប់​អ្នក​ពាក់ព័ន្ធ​នៅសល់​ទាល់តែអស់​ កុំអោយ​ហួសហេតុ​ពេក​ ។ សម្ដេចតេជោ​ ហ៊ុន​ សែន​ បានមានប្រសាសន៍​សង្កត់​ធ្ងន់​ៗថា​ “​ មេីល៍​ ទុកអោយ​ ហ៊ុន​ សែន​ កំចាត់ពួកអស់ហ្នឹងម្ដងមេីល​ “​ ។

ពាក់ព័ន្ធ​ករណី​ ឧកញ៉ា​ ហេង​ សៀ​ ប្ដឹង​កញ្ញា​ មាន​ ពេជ្រ​ រីតា​ សម្ដេចតេជោ​ ហ៊ុន​ សែន​ បាន​បញ្ជា​អោយ​ ឯកឧត្តម​ គី​ តិច​ ចាត់​តាំង​មេធាវី​មេធាវីស្ម័គ្រចិត្ត​សម្ដេចតេជោ​ ការពារ​ក្ដី​ជូន​កញ្ញា​ មាន​ ពេជ្រ​រីតា​ រហូត​ដល់​ទីបញ្ចប់​ ។

គិតមកត្រឹមព្រឹកថ្ងៃទី​ ១៦​ ខែ​ ឧសភា​ ឆ្នាំ​ ២០២១​ នេះ​សមត្ថកិច្ច​នគរបាល​ក្រសួង​មហាផ្ទៃ​ បាន​ឃាត់​ខ្លួន​មនុស្ស​២នាក់​ហេីយ​ គឺ​ ឃន​ ឈុនដារ៉ា​ កូនប្រសារ​ និង​ តាំង​ គឹមហៀង​ កូន​ស្រី​បង្កើត​របស់​ ឧកញ៉ា​ ហេង​ សៀ​ ដែល​ពាក់ព័ន្ធ​នឹង​ការ​ជួលមនុស្សមកថតសំដែងរួមភេទ​និងចែកចាយ​លេីបណ្ដាញសង្គម​ដេីម្បី​ទម្លាក់​កំហុស​លើ​កញ្ញា​ មាន​ ពេជ្រ​រីតា​ ។ ចំពោះ​អ្នកពាក់​ព័ន្ធ​ សមត្ថកិច្ច​កំពុង​តាម​ចាប់​ខ្លួន​បន្ត​ ។

ប្រជាពលរដ្ឋ​កម្ពុជា​បានគាំទ្រ​យ៉ាងពេញ​ទំហឹង​ចំពោះ​ចំណាត់​ការ​ដ៏ម៉ឺងម៉ាត់និងមានប្រសិទ្ធិភាព​របស់​សម្ដេចតេជោ​ ហ៊ុន​ សែន​ ដេីម្បី​រកយុត្តិធម៌​ជូន​ប្រជាពលរដ្ឋ​កម្ពុជា​ទន់ខ្សោយ​ ។

ប្រភព​ : PVN News

LEAVE A REPLY

Please enter your comment!
Please enter your name here