ស្វែងយល់ពីត្រីត្រសក់នៅកម្ពុជា

0
52

ត្រសក់គឺជាប្រភេទត្រីធំ ក្នុងចំណោមប្រភេទត្រីធំៗដទៃទៀត ដែលរស់នៅក្នុងទន្លេមេគង្គ និងទន្លេសាប និងបឹងទន្លេសាប។ ត្រីប្រភេទនេះ អាចធំលូតលាស់រហូត ដល់ទម្ងន់ជាង ៩០ គីឡូក្រាម និងមានប្រវែងដងខ្លួន ១,៥ ម៉ែត្រ។ យោងតាមឯកសារស្រាវជ្រាវ ត្រីត្រសក់មាន ៣ ប្រភេទ ត្រីត្រសក់ ត្រីត្រសក់ស និងត្រីត្រសក់ក្រហម។ ត្រីត្រសក់ ក៏ស្ថិតនៅក្នុងបញ្ជីឈ្មោះត្រីដែលជិតផុតពូជដែរ និងត្រូវបានកក្រឹត្យច្បាប់លេខ ៣៣ ក្រ.ច ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ១៩៨៧ ស្តីពីការគ្រប់គ្រងវិស័យជលផល និងស្ថិតក្នុងឧបសម្ព័ន្ធ I នៃអនុសញ្ញា CITES។

កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ ត្រីត្រសក់ក្រហម ជាប្រភេទត្រីកម្រនិងប្រភេទត្រីងាយរងគ្រោះមានទម្ងន់ប្រមាណ ១០ គីឡូក្រាមត្រូវបានចាប់បានដោយឧបករណ៍ «ដាយត្រី» និងត្រូវបានម្ចាស់ដាយត្រីរាយការណ៍ជូនមន្ត្រីជំនាញ និងត្រូវបានក្រុមអ្នកជំនាញ ចុះទៅបំពាក់ស្លាក និងលែងត្រីត្រសក់មួយក្បាលនេះចូលក្នុងដងទន្លេសាបវិញ៕

រូបភាពដោយគម្រោងអច្ឆរិយៈមេគង្គ និងឯកសារ

LEAVE A REPLY

Please enter your comment!
Please enter your name here