ការរួមភេទផ្តល់អត្ថប្រយោជន៍សំខាន់អ្វីខ្លះដល់មនុស្សយើង?

0
378

អ្នកជំនាញខាងភេទសាស្ត្របាននិយាយប្រាប់ពីគុណប្រយោជន៍នៃការរួមភេទសំខាន់ៗដូចខាងក្រោមនេះ៖

១-ការរួមភេទគឺការជួយបង្កើនសម្រស់របស់លោកអ្នក ។ព្រោះតាមការស្រាវជ្រាវពិសោធន៍ខាងផ្នែកវិទ្យាសាស្ត្រឃើញថា ខណៈដែលស្ត្រីមានភេទសម្ពន្ធ័នាងនឹងបង្ហូរចេញនូវអ័រម៉ូនអេស្ត្រូចេន ក្នុងបរិមាណច្រើនដែលធ្វើឲ្យសក់មានពណ៌រលើបរលោងស្អាតនិងមានស្បែកផូរផង់។

២-ភេទសម្ពន្ធ័ដែលទន់ភ្លន់និងមានសេចក្តីសុខជួយកាត់បន្ថយអាការៈរលាកស្បែកដូចជាដោយសារការកើតរោគមុន ឬកន្ទួលរមាស់ផ្សេងៗបាន។ញើសដែលហូរចេញមកបានជួយលាងសំអាតជំរះរន្ធញើស រន្ធរោម ធ្វើឲ្យស្បែកស្អាតភូរផង់បាន។

៣-ការរួមភេទជួយដុតបំផ្លាញកាឡូរីដែលអ្នកទតួលបាននៅពេលយប់។

៤-ការរួមភេទគឺជាការហាត់ប្រាណដ៏មានសុវត្ថិភាពបំផុត ព្រោះវាជួយពន្យឺតសាច់ដុំគ្រប់ផ្នែករបស់រាងកាយថែមទាំងធ្វើឲ្យស្រណុកសុខស្រួលជាងការហាត់ប្រាណធម្មតាថែមទៀត។

៥-វាជួយបន្ថយភាពតានតឹងបានយ៉ាងល្អព្រោះការរួមភេទជួយឲ្យរាងកាយយើងបន្ធូរនូវសារធាតុអេនដូហ្វីនក្នុងឈាមធ្វើឲ្យអ្នកមានអារម្មណ៍ល្អ។

៦-នៅពេលលោកអ្នកមានការរួមភេទញឹកញាប់កាន់តែធ្វើឲ្យលោកអ្នកទទួលបាននូវសារធាតុគីមីឈ្មោះPheromonesច្រើនឡើង។

៧-ថើបគ្នារាល់ថ្ងៃជួយកាត់បន្ថយអាការៈពុកធ្មេញ ព្រោះការថើបគ្នាជម្រុញឲ្យក្រពេញទឹកមាត់បញ្ចេញទឹកមាត់មកទើបជួយលាងសំអាតធ្មេញបានស្រួល។

៨-ការរួមភេទជួយបំបាត់ការឈឺក្បាលបានយ៉ាងមានប្រសិទ្ធភាពនិងមិនគួរឲ្យជឿ ជួយកាត់បន្ថយភាពតានតឹងឲ្យធូរស្រាលវិញបាននិងធ្វើឲ្យួរក្បាលស្រស់ស្រាយភ្លឺថ្លាល្អ។

៩-រួមភេទញឹកញាប់ជួយបំបាត់អាការៈតឹងច្រមុះ ផ្តាសាយបានព្រោះសិចជាថ្នាំអង់ទីអ៊ីស្តាមីនពីធម្មជាតិ អាចជួយព្យបាលអាការៈចាញ់អាកាសធាតុនិងល្អធូលីបាន។

១០-ការរួមភេទគឺអាចជួយឲ្យគេងលោកបានស្រួលនិងស្កប់ស្កល់ល្អប្រសើរជាងការលេបថ្នាំរាប់សិបដង។បើលោកអ្នកបានរួមភេទពីក្បាលព្រលប់វានឹងជួយអោយដេកលក់បានស្រួល តែផ្ទុយទៅវិញប្រសិនបើលោកអ្នកមានអារម្មណ៍ហើយបែរជាមិនព្រមរួមភេទវិញនោះនិងធ្វើឲ្យលោកអ្នកបែរទៅជាមានអារម្មណ៍រសាប់រសល់និងកែងអត់លោកវិញដែរ៕ អត្ថបទសុខភាពរបស់ វេបសាយ៖ដំរី

LEAVE A REPLY

Please enter your comment!
Please enter your name here