សុខ ធី គាត់មានបញ្ហាបែកបាក់ជាមួយ ភរិយា ធ្វើអោយប៉ះពាល់ដល់ក្លិប និងការហ្វឹកហាត់ ។បញ្ហាគាត់ជាមួយគ្រួសារកាន់តែខ្លាំងក្លិបសម្រេចចិត្តអោយគាត់ចេញពីក្លិបដេញឈប់ទទួល ហើយ សុខ ធី បានចេញពីក្លិប ម្តង ជាពីរដង ប៉ុន្តែគាត់គ្មានគោលដៅ ទើបត្រលប់មកក្លិបវិញ ប៉ុន្តែក្លិបរបស់គាត់ និងម្ចាស់ក្លិបនៅតែបដិសេធមិនទទួលនឹងអោយគាត់ចាកចេញ ដោយសារ សុខ ធី មិនចេញពីក្លិប ទើបឈានដល់ការហៅប៉ូលីលមកចាប់គាត់តែម្តង ហើយការចាប់នោះក៏ត្រូវបានគេថារកឃើញថ្នាំ៥គ្រាប់ ។មិត្តរួមក្លិបគាត់បង្ហើបថា សុខ ធី មិនទាន់ឈានដល់ការញៀន រឺ លក់ថ្នាំ ទេ ប៉ុន្តែគាត់អាចប្រើប្រាស់ត្រឹមកញ្ឆាដែលនៅថៃ គេបើកអោយប្រើបាន ។ការបាក់ទឹកចិត្តធ្វើអោយគាត់បាត់បង់គ្រប់យ៉ាង បើអស់ផ្លូវដើរគួរមកកែខ្លួននៅខ្មែរវិញមក នៅក្មេង ឱកាសនៅច្រើន៕