មហាជននៅក្នុងបណ្ដាញសង្គម បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និង ជូនពរព្រោងព្រាត ក្រោយបានឃើញយុវជនមួយរូបត្រូវប្រឡងបាក់ឌុបទាំងដែលខ្លួននៅលើគ្រែពេទ្យ នៅព្រឹកថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២២ នេះ។
ចំពោះរឿងនេះ តាមរយៈអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ឱ្យដឹងថា បេក្ខជនខាងលើប្រឡងនៅបន្ទប់លេខ ៩ ថ្នាក់វិទ្យាសាស្រ្តសង្គម នៅមណ្ឌលវិទ្យាល័យហ៊ុនសែនមណ្ឌលគិរីត្បូង ស្ថិតក្នុងខេត្តមណ្ឌលគិរី។
ដោយសារតែបេក្ខជនទើបនឹងវះកាត់ពោះវៀនដុះខ្នែងរួច ទើបលោកប្រធានមណ្ឌល និង គណៈត្រួតពិនិត្យអាគារ បានអនុញ្ញាតឱ្យបេក្ខជនប្រឡងនៅក្នុងបន្ទប់សុខភាពនៅថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ ២០២២ នេះ៕