Manchester United និង Real Madrid ប្រុងជើងការ ខណៈមានព័ត៌មានថា Eduardo Camavinga ចង់ចាកចេញពី Rennes

0
332

កីឡាករ Eduardo Camavinga ដែលជាគោលដៅផ្ទេររបស់ក្លឹប Manchester United និង Real Madrid នឹងមិនពន្យារកិច្ចសន្យាជាមួយក្លឹបបារាំង​ Rennes ហួសពីឆ្នាំ​២០២២​ទេ​​ ​នេះបើតាមសេចក្តីរាយការណ៍ជាច្រើន។

កីឡាករ​វ័យ១៨ឆ្នាំរូបនេះ គឺជាកីឡាករយុវជនដែលគេចាប់អារម្មណ៍នៅអឺរ៉ុប ​ហើយបានបង្ហាញមុខជាមួយក្រុមជម្រើសជាតិបារាំងបីលើកមកហើយ។

Camavinga​ បានបង្ហាញមុខ​៧៧លើកសម្រាប់ក្រុម​ Rennes ចាប់តាំងពីបង្ហាញមុខក្នុងក្រុមជម្រើសដំបូងកាលពីពីរឆ្នាំមុន​ ប៉ុន្តែ​ Rennes បានត្រឹមឈរនៅលេខរៀងទី​៧នៅលើតារាងក្របខណ្ឌ Ligue 1 ហើយគ្រោងនឹងខកខានការប្រកួតនៅក្របខណ្ឌ Champion League នៅរដូវកាលក្រោយ។
ខ្សែបម្រើរូបនេះបានបដិសេធមិនពន្យារកិច្ចសន្យាជាមួយក្លឹប Rennes ដែលអាចធ្វើឲ្យកីឡាកររូបនេះចាកចេញពីក្លឹប​បារាំងនេះនៅ រដូវក្តៅនេះ ហើយពួកគេអាចនឹងបាត់បង់ Camavinga នៅដំណាច់រដូវកាលក្រោយ។

Camavinga ត្រូវបានគេភ្ជាប់ទៅនឹងកិច្ចព្រមព្រៀងផ្ទេរចេញទៅកាន់​ក្លឹប Real Madrid ស្របពេលមានសេចក្តីរាយការណ៍ថា ខ្សែបម្រើរូបនេះទំនងជាជ្រើសរើសពហុកីឡាដ្ឋាន Santiago Bernabeu ជាជាងក្លឹបផ្សេង ប្រសិនបើលោក Zinedine Zidane នៅដឹកនាំក្លឹប Real Madrid ។

តាមព័ត៌មានថា ក្លឹប United និង​​PSG ក៏ចាប់អារម្មណ៍ចង់បានខ្សែបម្រើអន្តរជាតិបារាំងរូបនេះផងដែរ៕