ប៉ូលីសក្រុងសួង ក្របួចរថយន្តវ៉េអងល្មើស បើកបុករះ បង្កខូចខាតទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ

0
45

ត្បូងឃ្មុំៈ ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តវ៉េអង បើកបរក្នុងល្បឿនយ៉ាងលឿន ហើយបុករះបណ្តាលឲ្យបាក់របងថ្ម បង្គោលភ្លើង និងតូបកាត់សក់ យ៉ាងធ្ងន់ធ្ងរ ទាំងកណ្តាលយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតក្នុងភូមិជើងឡង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ ។ ហើយករណីបើកបុករះយ៉ាងសាហាវនេះដែរ មិនបណ្តាលឲ្យមានប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ ។ 

  តាមប្រភពច្បាស់ការនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅវេលាម៉ោង១១.៤០នាទីយប់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ លើផ្លូវជាតិលេខ៧ ចំណុចមុខផ្ទះសំណាក់ផ្សារសួង២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៤៤-១៤៥ ស្ថិតនៅភូមិជើងឡង សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ មានករណីរថយន្តវ៉េអង ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម3A-7749 និង សឺមីរុឺម៉កផ្លាកលេខ កំពង់ចាម4A-0865 បើកបរពីលិចមកកើត បានបុករះបណ្តាលឱ្យបាក់របងថ្មប្រហែលជាង១០ម៉ែត្រ បង្គោលភ្លើង ១ដើម និងតូបកាត់សក់ ។

  ប្រភពបានឲ្យដឹងទៀតថា ក្រោយពេលកើតហេតុអ្នកបើកបរបានគេចខ្លួនបាត់ ។

ហើយក្នុងករណីនេះមិនបណ្តាលឱ្យរងបួសមនុស្សទេ រីឯរថយន្តបង្កត្រូវកម្លាំងនគរបាលនៃអធិការដ្ឋានក្រុងសួងយកទៅរក្សាទុកដើម្បីចាត់ការទៅតាមនិតិវិធី៕

សាន វិឡែម ២៣.១១.២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here