រន្ទះបា ញ់ផ្តាច់ជីវិតស្ត្រីម្នាក់ សត្វគោ១ក្បាល និងមនុស្សចំនួន៤នាក់ ផ្សេងទៀតរងរបួសធ្ងន់ ស្រាល នៅស្រុកភ្នំស្រុក

0
640

ស្ត្រីម្នាក់និង សត្វគោ០១ក្បាល បានបាត់បង់ជីវិត ឯមនុស្សចំនួន០៤នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ស្រាល ដោយគ្រោះធម្មជាតិរន្ទះបា ញ់ក្នុងពេលតែមួយ ២ករណីដោយឡែកពីគ្នា នៅឃុំណាំតៅ ស្រុក ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាលស្រុកភ្នំស្រុក បានឲ្យដឹងថា ករណីទី១ នៅវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២១ មានភ្លៀងធ្លាក់ លាឡំនិងផ្គររន្ទះយ៉ាងខ្លាំង នៅវាលថ្មពិលចម្ងាយប្រហែល៥ គ.ម ខាងលិចភូមិក្នាំង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។ ខណៈនោះ មានប្រជាពលរដ្ឋ ចំនួន៥នាក់ បានទៅភ្ជួរស្រែនិងព្រួសស្រូវ នៅវាលថ្មពិលនោះ ។ដោយឃើញពីសភាពមេឃមានដុំពពកខ្មៅនិងមានភ្លៀងធ្លាក់ ប្រជាពលរដ្ឋដែលទៅភ្ជួរនិងព្រួសស្រូវទាំងនោះ បាននាំគ្នាទទូសំពត់ភ្លៀង នៅក្បែរគោយន្តកន្ត្រៃដែលបើកទៅស្រែ រំពេចនោះស្រាប់តែរន្ទះបានបា ញ់ បណ្តាលស្ត្រី១នាក់ស្លា ប់និង៤នាក់ទៀតរងរបួសធ្ងន់ ស្រាល ត្រូវបានបញ្ជូនមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ស្រុកភ្នំស្រុក ។


លោកអធិការបានបញ្ជាក់ថា ជនរងគ្រោះ ក្នុងហេតុការណ៍រន្ទះបា ញ់ មាន៖១-ឈ្មោះន សាលន ភេទស្រី អាយុ២៥ឆ្នាំស្លា ប់),២-ឈ្មោះ ម៉ាន មាស់ ភេទប្រុស អាយុ៣១ឆ្នាំ (របួសធ្ងន់បញ្ជូនទៅមន្ទីពេទ្យ),៣-ឈ្មោះ លឿន រតនៈ ភេទប្រុស អាយុ៣១ឆ្នាំ (របួសជើងខាងឆ្វេងស្រាល),៤-ឈ្មោះ ឌួង វណ្ណា ភេទប្រុស អាយុ១៣ឆ្នាំ (របួសធ្ងន់បញ្ជូនទៅមន្ទីពេទ្យ),៥-ឈ្មោះបូស សៀវឡី ភេទស្រី អាយុ៣ឆ្នាំ(របួសស្រាល)-អ្នករងរបួស ធ្ងន់ ស្រាលនិងស្លាប់ស្ត្រី ១នាក់ មានទីលំនៅភូមិ នៅភូមិក្នាំង ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានឲ្យដឹងទៀតថា៖ករណីទី២ នៅវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២១នេះដែរ មានភ្លៀងផ្គររន្ទះ នៅត្រពាំងស្មាច់ ខាងលិចភូមិតាគង់ ឃុំណាំតៅ ប្រហែល១គីឡូរន្ទះបានបា ញ់សត្វគោ១ក្បាលកំពុងស៊ីស្មៅ បណ្តាលឲ្យងា ប់ ។ម្ចាស់គោឈ្មោះជិម សាឃឿត ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិតាគង់ ឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យមិនមានរងរបួសទេ៕

LEAVE A REPLY

Please enter your comment!
Please enter your name here