ឧកញ៉ា គិត ធាង ដែល​ជាប់ចោទ​ក្នុង​សំណុំរឿង​គ្រឿងញៀន​ជិត​៥០​គីឡូក្រាម​ត្រូវ​បាន​សាលាឧទ្ធរណ៍សម្រេច​ដោះលែង​

0
171

ភ្នំពេញ៖​ ឧកញ៉ា គិត ធាង ម្ចាស់​ក្លឹប​កម្សាន្ត​រ៉ក ដែល​ជាប់ចោទ​ក្នុង​សំណុំរឿង​គ្រឿងញៀន​ជិត​៥០​គីឡូក្រាម​នោះ ត្រូវ​បាន​សាលាឧទ្ធរណ៍ សម្រេចដោះលែងដោយកាល​ពី​ដើម​សប្តាហ៍​នេះ​។

ករណី​ជាក់ស្តែង គឺ​ឧកញ៉ា គិត ធាង ដែល​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ផ្ដន្ទាទោស​ឲ្យ​លោក​ជាប់ពន្ធនាគារ​រយៈ​ពេល​៤​ឆ្នាំ ពី​បទ​ចាត់ចែង​សម្របសម្រួល​ឲ្យ​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់ និង​សមគំនិត ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ជិត​៥០ (៤៩,៤៤) គីឡូក្រាម នៅក្នុង​ក្លឹប​កម្សាន្ត​របស់​ខ្លួន​នោះ ទើបតែ​ត្រូវ​បាន​តុលាការ​ជាន់ខ្ពស់ សម្រេច​ដោះលែង​ដោយ​ស្ងាត់ៗ​។​
ប្រភព​ដែល​គួរ​ឲ្យ​ទុកចិត្ត បាន​ទម្លាយ​នៅ​ថ្ងៃទី​១៤ ខែឧសភា​ ឆ្នាំ២០២១ថា , សាលាឧទ្ធរណ៍ បាន​សម្រេច​កាត់ទោស​តម្រឹម​ដោយ​ឲ្យ​លោក គិត ធាង អនុវត្ត​ទោស​រយៈពេល​តែ​២​ឆ្នាំ​ប៉ុណ្ណោះ ចំណែក​ទោស​នៅសល់ ត្រូវ​ព្យួរ​ជា​ធម្មតា​។
ប្រភព​ដដែល បន្ត​ថា, សម្រាប់​ជនជាប់ចោទ​ប្រមាណ​ជិត ៣០​នាក់​ផ្សេងទៀត ដែល​ជាប់​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​ជាមួយ​លោក គិត ធាង ដែរ​នោះ មិន​ត្រូវ​បាន​ដោះលែង​នោះ​ទេ។


លោក ជូ ប៊ុនរីន អ្នកនាំពាក្យសាលាឧទ្ធរណ៍មិនអាចសុំការបំភ្លឺបានទេនៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១នេះ ។
សមត្ថកិច្ច បាន​ចាប់​ឃុំខ្លួន​លោក គិត ធាង កាលពី​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០១៩។​ បន្ទាប់​មក កាល​ពី​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​២០២០ សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​ផ្ដន្ទាទោស​ឲ្យ​លោក គិត ធាង ជាប់​ពន្ធនាគារ​រយៈពេល​៤​ឆ្នាំ ពី​បទ​ចាត់ចែង​សម្របសម្រួល​ឲ្យ​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់ និង​សមគំនិត​ពាក់ព័ន្ធ ករណី​គ្រឿងញៀន​ជិត​៥០ (៤៩,៤៤)​គីឡូក្រាម ដែល​សមត្ថកិច្ច​ឆ្មក់​ចូល​បង្ក្រាប​បាន​នៅ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់។
ការដោះលែងនេះហាក់ធ្វើដោយស្ងាត់ស្ងៀម ឬឆក់កណ្តៀត ខណ:មជ្ឈដ្ឋានទូទៅកំពុងចាប់អារម្មណ៍តាមដានរឿងឧកញ៉ា ហេង សៀ បង្កើតអង្គហេតុប្រឌិត , ផ្តល់សក្ខីកម្មក្លែង , ដល់មន្ត្រីនគរបាលយុត្តិធម៌, តុលាការ ដើម្បីឃុំខ្លួនកញ្ញា មាន ពេជ្ររីតា ៕

LEAVE A REPLY

Please enter your comment!
Please enter your name here