ក្តៅៗ សមត្ថកិច្ចចាប់ខ្លួនកូនប្រសារឧកញ៉ា ហេង សៀ ដែលជួលមនុស្សថតរូប អា.ស.អា.ភា.ស ដើម្បីបំភាន់ជារូបភាពរបស់កញ្ញា មាស ពេជ្ររីតា

0
221

ភ្នំពេញ៖ សមត្ថកិច្ចបានចាប់ខ្លួនកូនប្រសារឧកញ៉ា ហេង សៀ ដែលបានជួលមនុស្សប្រុស ស្រី ថតរូប អា.ស.អា.ភា.ស ដើម្បីបំភាន់សាធារណជន និង បំ ផ្លា ញ កិត្តិយស យ៉ា ង ធ្ង.ន់.ធ្ង.រ បំផុតលើកញ្ញា មាន ពេជ្ររីតា។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Fresh News នៅថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២១។

ជនដែលបានជួលមនុស្សប្រុស ស្រី ថតរូប អា.ស.អា.ភា.ស គឺកូនប្រសាររបស់ឧកញ៉ា ហេង សៀ ឈ្មោះ ឃន ឈុនដារ៉ា ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់កាហ្វេល្បីមួយឈ្មោះ The KOI និង Tube Cafe។ ពាក់ព័ន្ធករណីខាងលើនេះ កម្លាំងសមត្ថកិច្ចបាននឹងកំពុងបន្តតាមចាប់អ្នកពាក់ព័ន្ធផ្សេងទៀត ដែលចូលរួមប្រឌិតលើករណីខាងលើ។

មន្ត្រីនគរបាលជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានរៀបរាប់ឱ្យដឹងថា កូនប្រសាររបស់ឧកញ៉ា ហេង សៀ នេះ បានទៅជួលមនុស្សប្រុស ស្រីមួយគូ មកថតរូបឈុតឆាក អា.ស.អា.ភា.ស ហើយយកមកចែកចាយតាមបណ្តាញសង្គម ដើម្បីជាការបំភាន់សាធារណៈមតិឱ្យយល់ច្រឡំថា ជារូបភាពរបស់កញ្ញា មាស ពេជ្ររីតា៕

LEAVE A REPLY

Please enter your comment!
Please enter your name here