បក្សី​ជិត​ផុតពូជ​មួយប្រភេទក្នុងពិភពលោក កំពុងមាន​វត្តមាន​នៅកម្ពុជា

0
540

ត្រយងចង្កំ ក ស ជាបក្សីកម្រជិតផុតពូជមួយនៅលើពិភពលោកដែលកំពុងមានវត្តមាននៅប្រទេសកម្ពុជា។

នៅក្នុងរដូវបន្តពូជឆ្នាំ២០២០-២០២១នេះ ក្រុមការងារអង្គការជីវិតសត្វស្លាបអន្តរជាតិ-គម្រោងលំផាត់ បានរកឃើញសំបុកសត្វត្រយងចង្កំកសនៅដែនជម្រកសត្វព្រៃលំផាត់ចំនួន ១០ សំបុក។ ក្នុងនោះ សំបុកចំនួន៦ត្រូវបានរកឃើញថាញាស់ដោយជោគជ័យ ដែលមានកូនសរុបចំនួន៨ក្បាល។ ចំណែកសំបុកចំនួន៤ទៀតត្រូវបានរកឃើញថាបរាជ័យដោយសារការរំខានពីមនុស្ស ភ្លើងឆេះព្រៃ និងសត្វព្រៃដ៏ទៃទៀត។

បើប្រៀបធៀបជាមួយរដូវបន្តពូជឆ្នាំ២០១៩-២០២០ គេ​សង្កេត​ឃើញថាមានស្ថានភាពថេរពោលគឺក្រុមការងាររបស់អង្គការជីវិតសត្វស្លាបបានរកឃើញសំបុកត្រយងចង្កំ ក ស កាលពីឆ្នាំទៅសរុបមានចំនួន១០សំបុក និងចំនួនសំបុកជោគជ័យ៦សំបុកដូចគ្នា ប៉ុន្តែចំនួនកូនដែលជោគជ័យមានការថយចុះពី១២ក្បាលកាល មកនៅត្រឹមចំនួន៨ក្បាល។

ការរំខានពីសកម្មភាពមនុស្សដោយផ្ទាល់និងដោយប្រយោលគឺជាកត្តាគម្រាមកំហែងចំបងមួយដែលធ្វើអោយសំបុកទទួលបរាជ័យជារៀងរាល់ឆ្នាំ៕

ប្រភព៖ អង្គការ BirdLife

LEAVE A REPLY

Please enter your comment!
Please enter your name here