Rio Ferdinand និយាយថា Dominic Calvert-Lewin គឺជាកីឡាករដ៏ស័ក្តិសមសម្រាប់ក្លឹប Manchester United

0
337

ខ្សែប្រយុទ្ធ Dominic Calvert-Lewin គឺជាកីឡាករដ៏ស័ក្តិសមសម្រាប់ក្លឹប Manchester United និងជាកីឡាករជម្រើសជំនួសឲ្យការនាំយកកីឡាករ Harry Kane និងកីឡាករ Erling Haaland ។

អតីតខ្សែការពារក្រុម​ United ដែលឥឡូវនេះក្លាយជាអ្នកវិភាគបាល់ទាត់​ត្រូវបានគេជឿជាក់ថា ខ្សែប្រយុទ្ធក្លឹប Everton រូបនេះនៅមានកិច្ចការច្រើន​ដែលត្រូវធ្វើ​ ដើម្បីទទួលបានជោគជ័យនៅពហុកីឡាដ្ឋាន Old Trafford ។

ការប្រកួតយកកីឡាករ​យកខ្សែប្រយុទ្ធ Haaland និង Kane អាចនឹងធ្វើឲ្យក្រុមការងាររបស់លោក Ole Gunnar Solskjaer ងាកទៅរកជម្រើសផ្សេង ហើយ Ferdinand ជឿថា កីឡាករវ័យ២៤​ឆ្នាំរូបនេះស័ក្តិសមនឹងលទ្ធភាពដែល United អាចចំណាយបាន។

Ferdinand បានអះអាងថា “ខ្ញុំពេញចិត្តនឹងកីឡាករ Dominic Calvert-Lewin ។ ខ្ញុំបានទស្សនាការប្រកួតរបស់ក្រុម Everton ច្រើននៅឆ្នាំនេះ ហើយគាត់គឺជាកីឡាករឆ្នើមម្នាក់ គាត់មានភាពគឃ្លើននៅក្នុងការប្រកួត”។

Ferdinand បានបន្ថែមថា “ខ្ញុំគិតថា វាគឺជារឿងល្អដែល Manchester Unite ចុះកិច្ចព្រមព្រៀងផ្ទេរកីឡាកររូបនេះ។ គាត់អាចលេងមិនសូវល្អនៅតំបន់ខាងឆ្វេង ប៉ុន្តែខ្ញុំគិតថា គាត់ពិតជាធ្វើឲ្យក្រុមប្រែប្រួល”​​ ៕