ថ្មីៗនេះ មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតមានឡើង ខណៈដែលអំពើល្អរបស់បុរសនិងស្ត្រី ២នាក់ ដែលមិនត្រូវបានបង្ហាញអំពីទីកន្លែងរស់នៅរបស់ពួកគាត់
ដែលរើសបានទ្រព្យសម្បត្តិអ្នកដទៃហើយ ប៉ុន្តែពួកគាត់បែរជាមិនមានគំនិតចង់បាន ក្រៅតែពីប្រកាសរកម្ចាស់ទ្រព្យនោះទៅវិញ។
យោងតាមហ្វេសប៊ុកមួយឈ្មោះថា Cahsodavy Long បានបង្ហោះនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ នេះ ដោយមានអ្នកលេងហ្វេសប៊ុកជាច្រើនបានចុច Like និងចុច Share ចំពោះអំពើល្អរបស់បុរសនិងស្ដ្រីទាំង ២នាក់នេះ។
ដោយហ្វេសប៊ុកនេះ បានបង្ហោះសារថា៖ «ខ្ញុំសូមអរគុណលោកពូនិងអ្នកមីង ខ្លាំងបំផុត សុំសរសើរទឹកចិត្តពូនិងមីងណាស់ គាត់រើសបានកាបូបដៃរបស់ខ្ញុំនៅម្ដុំផ្លូវចូលសេវេនអេនជី
តាមផ្លូវជាតិលេខ8A ដែលក្នុងនោះមានប្រាក់ដុល្លារ និងខ្មែរ 40មុឺនរៀល កាតគ្រីម៉ូតូ020 បណ្ណបើកបរយានយន្ត អត្តសញ្ញាណប័ណ្ណ កាតATM កាតកន្លែងការងារ ប័ណ្ណចាក់វាក់សាំង
គាត់បានតេមកលេខទូរសព្ទប្រាប់ខ្ញុំថា គាត់រើសបានកាបូបខ្ញុំ (គាត់ស្គាល់លេខខ្ញុំ ព្រោះក្នុងកាបូបដៃខ្ញុំមានក្រដាសទ្រូម៉ានីវេលុយ) ខ្ញុំពិតជាអរគុណពូ និងមីងខ្លាំងបំផុត។
ខ្ញុំបានជូនប្រាក់ទៅគាត់មិនព្រមទទួលជាដាច់ខាត មិនត្រឹមតែប៉ុណ្ណោះគាត់បានអោយត្រីមកខ្ញុំថែមទៀតគាត់ថាបើមិនទទួលយកគាត់ខឹងហើយ
សូមសរសើរទឹកចិត្តពួកគាត់ទាំងពីរនាក់ប្ដីប្រពន្ធនេះណាស់ ខ្ញុំសូមជូនពរអោយក្រុមគ្រួសាររបស់លោកពូ និងមីងជួបតែក្ដីសុខ និងមានតែសំណាងល្អរហូត»៕