ប្រដាល់សាកលនឹងបញ្ជូនកីឡាកររបស់ខ្លួន២រូបទៅហាត់នៅបារាំង

0
36

ភ្នំពេញ៖សហព័ន្ធកីឡាប្រដាល់សាកលកម្ពុជាប្រកាសថានឹងបញ្ជូនកីឡាកររបស់ខ្លួនចំនួន២រូបដែលមានគុណផលល្អជាងគេទៅហ្វឹកហាត់នៅប្រទេសបារាំងដើម្បីត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេមលើកទី៣១នៅទីក្រុងហាណូយប្រទេសវៀតណាមនាចុងឆ្នាំនេះ ។
លោក ប៊ុយ សុភ័ណ្ឌអគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សាកលកម្ពុជាបានប្រាប់ តាមបណ្ដាញសង្គម(Telegram)ថា“ការបញ្ជូនអត្តពលិកទៅហ្វឹកហាត់នៅប្រទេសបារាំងនេះគឺសហព័ន្ធរង់ចាំពត៌មានលម្អិតពីគណៈកម្មាធិការរៀបចំស៊ីហ្គេម(CAMSOC)ព្រោះអ្វីៗវាពាក់ព័ន្ធនឹងការជួយឧបត្ថម្ភក្នុងការបញ្ជូនអត្តពលិកទៅហ្វឹកហាត់នៅក្រៅប្រទេសក៏ដូចជាការរង់ចាំពត៌មានស្ដីពីការចំណាយលម្អិតពីមជ្ឈមណ្ឌលហ្វឹកហ្វឺនកីឡានៅប្រទេសបារាំងសិននោះទើបយើង ធ្វើគម្រោងចំណាយច្បាស់លាស់រួចផ្ញើទៅឱ្យគណៈកម្មាធិការCAMSOCដើម្បីសុំឲ្យពួកគាត់ធ្វើការពិចារណាថាគាត់នឹងអាចជួយអ្វីបានខ្លះហើយសហព័ន្ធនឹងការស្វែងរកថវិការបន្ថែមដើម្បីបង្គ្រប់ក្នុងការបញ្ជូនអត្តពលិកទៅហ្វឹកហាត់រយៈពេល ៣ខែ នៅប្រទេសបារាំងបាន។”


លោកប្រាប់ឲ្យដឹងទៀតថាអត្តពលិក២រូបដែលសហព័ន្ធគ្រោងនឹងបញ្ចូនទៅហ្វឹកហាត់នោះគឺសហព័ន្ធនឹងធ្វើការសម្រិតសម្រាំងយកតែកីឡាករនៅក្នុងស្រុកតែប៉ុណ្ណោះចំណែកឯ
កីឡាករខ្មែរ-អាម៉េរិកដែលជាម្ចាស់ខ្សែក្រវាត់ពិភពលោកទម្ងន់ធ្ងន់អេរិកភារ៉ុនប៉ែនវិញសហព័ន្ធ
មានគម្រោងសុំគោលការណ៍ទៅក្រសួងអប់រំ យុវជន និងកីឡា និង CAMSOC ដើម្បីអាចបញ្ជូនទៅហ្វឹកហាត់នៅប៉ែកអឺរ៉ុបផងដែរដើម្បីធ្វើឱ្យមានភាពប្រាកដថាកីឡាករទម្ងន់ធ្ងន់ម្នាក់នេះអាចនឹងឈានទៅដល់ការបង្កើតប្រវត្តិសាស្ត្រឈ្នះមេដាយមាសស៊ីហ្គេមព្រោះរយៈពេលជាច្រើនឆ្នាំមកនេះក្រុមប្រដាល់សកលកម្ពុជាធ្លាប់បានឈ្នះមេដាយខ្ពស់បំផុតត្រឹមមេដាយប្រាក់ ដែលរកបានដោយកីឡាករ ផល សុផាត កាលពីឆ្នាំ២០០៩ និងកីឡាករ វ៉ែន រដ្ឋា នាស៊ីហ្គេម ឆ្នាំ២០១៥។
លោកប៊ុយ សុភ័ណ្ឌបញ្ជាក់ថាសម្រាប់អ្នកប្រដាល់អេរិក ភារ៉ុនប៉ែនសហព័ន្ធសង្ឃឹមថា
គេនឹងដណ្ដើមបានលទ្ធផលល្អព្រោះកន្លងមកប្រដាល់សាកលកម្ពុជាដណ្ដើមបានតែត្រឹមមេ
ដាយប្រាក់ប៉ុណ្ណោះតែសម្រាប់កីឡាកររូបនេះអាចនឹងបង្កើតនូវប្រវត្តិសាស្រ្តថ្មីដល់កម្ពុជានោះ
គឺការប្រជែងយកមេដាយមាសជាលើកដំបូងនាស៊ីហ្កេមលើកទី៣១នៅទីក្រុងហាណូយប្រទេសវៀតណាមនាចុងឆ្នាំ២០២១នេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here