អាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនមនុស្ស៣នាក់បញ្ជូនទៅសាលាដំបូងខេត្ត

0
41

កំពង់ចាមៈ ដោយយោងបទបញ្ជារបស់លោក ឧត្តម សេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និងមានការសម្របសម្រួលនិតិវិធីពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម នៅរសៀលថ្ងៃទី៣០.០៩.២០២២ កំលាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយ  លោក វរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស ដឹកនាំកំលាំងធ្វើការចុះបង្រ្កាបល្បែងស៊ីសងខុសច្បាប់ ( ឆ្នោតវៀតណាម) នៅចំណុចភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម  បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ៣ នាក់ និងបានដកហូតវត្ថុតាងមួយចំនួនរួមមាន 

.ទូរស័ព្ទដៃចំនួន០៣គ្រឿង 

.ម៉ាសុីនកត់ឆ្នោតចំនួន០១គ្រឿង 

.ក្រដាស់សំរាប់កត់ឆ្នោតចំនួន០៣ដុំ 

.បុិច ចំនួន០៣ដើម 

.កាសស្យូសំរាប់គិតលេខចំនួន០២គ្រឿង 

.ក្រដាស់កាតុងកន្ទុយឆ្នោតយួន មួយចំនួន 

.ប្រាក់រៀលចំនួន  ៥២៣,៥០០រៀល(ហាសិបពីរមុឺន បីពាន់ប្រាំរយរៀល ) ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំលាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់តាមនិតិវិធី ៕

សហការី ១.១០.២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here