ជនជាតិឥណ្ឌាម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួលក្នុងក្រុងបានលុង

0
48

ខេត្តរតនគិរី÷ បុរសជាជនជាតិឥណ្ឌម្នាក់បានដេកស្លាប់នៅក្នុងផ្ទះជួលមួយកន្លែងកណ្តាលក្រុងបានលុង ហើយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រស់នៅក្បែរកន្លែងកើតហេតុនិងសមត្ថកិច្ចជំនាញអធិការសហការជាមួយកម្លាំងការិយាល័យជំនាញបច្ចេកទេស វិទ្យាសាស្ត្រនិងកម្លាំងប៉ុស្តិ៍រដ្ឋបាលសង្កាត់បឹងកន្សែងចុះត្រួតពិនិត្យករណីមនុស្សដេកស្លាប់។

ហេតុការណ៍នេះបានកើតឡើងនៅវេលា ម៉ោង១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ត្រង់ចំណុចផ្ទះជួល(យីហោ)ឈ្មោះឡា ចាន់ហេង ស្ថិតនៅក្នុងភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង។

យោងតាមរបាយការណ៍របស់អធិការក្រុងបានលុងឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហ្គូបតា រ៉ាគី គូម៉ា(GUBTA RAKESH KUMA) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិ ឥណ្ឌា ដែលស្នាក់នៅផ្ទះកើតហេតុខាងលើ មុខរបរ លក់ដូរសម្លៀកបំពាក់។ 

របាយការណ៍បញ្ជាក់ថា បន្ទាប់ពីបានធ្វើកោសល្យវិច័យសាកសពរបស់ការិយាល័យជំនាញបច្ចេកទេស និងវិទ្យាសាស្រ្តឃើញថា មានឈាមត្រចៀកខាងស្តាំ ដោយសារផឹកស្រាស្រវឹងដើរដួលបោកក្បាល នៅមុខបន្ទាយទាហានខេត្តវេលាម៉ោង១៨និង៣០នាទី កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ហើយត្រូវបានបងប្អូនឌុបយកមកបន្ទប់ជួលវិញ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចក្រោយពីការពិនិត្យសាកសពរួច កម្លាំងការិយាល័យបច្ចេកទេកវិទ្យាសាស្ត្រថា សាកសពពិតជាបានស្លាប់ដោយសារគាំងបេះដូង(ខ្យល់គរ)ពិតប្រាកដមែន។

បច្ចុប្បន្នសាកសពត្រូវបានកម្លាំងជំនាញការិយាល័យបច្ចេទេស និងវិទ្យាសាស្ត្រធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ ឦសាន

LEAVE A REPLY

Please enter your comment!
Please enter your name here