មន្ទីរធនធានទឹកខេត្តរតនគិរីប្រាប់ឲ្យពលរដ្ឋរស់នៅតាមដងទន្លេស្រែពកនិងទន្លេសេសានបង្កើនការប្រុងប្រយ័ត្នទឹកជំនន់

0
43

ខេត្តរតនគិរី÷ លោក អ៊ុ វណ្ណា ​ប្រធានមន្ទីរធនធានទឹក​ខេត្តរតនគិរី ​បានប្រាប់ឲ្យប្រជាពលរដ្ឋ​ដែលរស់នៅ​តាមដង​ទន្លេសេសាន និងទន្លេស្រែពក​បង្កើនការប្រុងប្រយ័ត្ន​អំពីទឹកជំនន់ដែលកំពុងកើនឡើង​ដោយសារ​ការហូរចាក់ពីប្រទេសឡាវ​ ដែលប្រឈមនឹងការប្រកាសអាសន្ន។

ពីរបីថ្ងៃមកនេះ ខេត្តរតនគិរី​ធ្លាក់ភ្លៀងជាបន្តបន្ទាប់ ខណៈកម្ពស់ទឹកកើនឡើងបន្ដិច ពី ៨.៥ ម៉ែត្រ ទៅជិត ៩ ម៉ែត្រ។

​ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា ​ឥទ្ធិពលព្យុះទី១៦ ឈ្មោះ ណូរុ ដែលកើតមកលើអាងទន្លេមេគង្គក្នុងប្រទេសថៃ ឡាវ វៀតណាម និងកម្ពុជា ធ្វើឲ្យមានភ្លៀងធ្លាក់ច្រើន ដែលនាំឲ្យទឹកទន្លេមេគង្គហក់ឡើងក្នុងរយៈពេល ៣ ទៅ ៥ ថ្ងៃខាងមុខ ជាពិសេសនៅភាគខាងលើនៃប្រទេសកម្ពុជា មានខេត្តស្ទឹងត្រែង ទឹកអាចឡើងដល់កម្ពស់ ១០ ម៉ែត្រ ខេត្តក្រចេះទឹកអាចឡើងដល់កម្ពស់ ២១ ម៉ែត្រ និងខេត្តកំពង់ចាមទឹកអាចឡើងកម្ពស់ ១៤,៣០ ម៉ែត្រ ខណៈស្ថានីយជលសាស្ត្រភ្នំពេញ-ចតុមុខទឹកអាចឡើងកម្ពស់ ៩,៤០ ម៉ែត្រ។

ប្រភពដដែលបញ្ជាក់ថា​ ទឹកទន្លេដែលហក់ឡើងនាពេលនេះ នៅមិនទាន់ដល់កម្រិតឲ្យមាន​ការប្រុងប្រយ័ត្ននៅឡើយទេ តែទឹក និងហូរចូលលិចតំបន់ទំនាបមួយចំនួន​អមតាមដងទន្លេ និងបន្តហូរចូលតាមបណ្ដារព្រែកបន្ថែមទៀត។

នៅតំបន់ភាគឦសាន ទឹកទន្លេមេគង្គកំពុងហក់ឡើងដែលអាចប្រឈមនឹងទឹកជំនន់ ហើយក្រសួង​ក៏អំពាវឲ្យប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នផងដែរ៕ ឦសាន

LEAVE A REPLY

Please enter your comment!
Please enter your name here