អ្នកដែលមិនបានតានដានសភាពការណ៍នៅអាមេរិកពិតជាពុំបានដឹងពីប្រជាជនអាមេរិកផ្អើលនាំគ្នាទិញប្រេងទុកខ្លាចអត់ប្រេងប្រើទ្បើយ។ មូលហេតុដោយសារក្រុមហ៊ុនបំពង់បង្ហូរប្រេង Colonial សម្រាប់ចែកចាយប្រេងតំបន់ឆ្នេឬសមុទ្រខាងកើតសរអា ត្រូវបានពួកhackers លួចចូលក្នុងប្រពន្ធ័កុំព្យូទរ័ដែលធ្វើអោយប្រពន្ធចែកចាយមិនអាចដំណើរការបាន។ នៅទីបំផុតពុំមានជម្រើសអ្វីក្រៅពីបង់ប្រាក់លោះ Ransom ប្រមាណ៥លានដុល្លារអាមេរិកដល់ពួកចោរhackersនៅអឺរ៉ុបខាងកើតនោះទើបវាអោយលេខសម្ងាត់សម្រាប់បើកប្រពន្ធ័កុំព្យូទ័រចែកចាយប្រេងអោយដំណើរការវិញបាន។
គិតយូរៗទៅអាមេរិកដូចជាមិនពូកែរខាង ITប៉ុន្មានទ្បើយ។
មិនមែនតែបំពង់បង្ហូរប្រេងទេដែលពួក hackers ចូលឆាឆៅ សូម្បីធនាគារមួយចំនួនក៏ត្រូវបង់លុយអោយពួកវាដែរ។ បើមិនដូច្នោះទេ វានឹងចូលក្នុងប្រពន្ធ័កុំព្យូទ័រហើយលុបចោលទិន្នន័យអស់ធ្វើមិនអោយធនាគារដឹងថានរណាមានលុយផ្ញើរទុកប៉ុន្មានទ្បើយ។
ហេតុនេះគួរជំរុញកូនចៅអោយរៀន IT មិនមែនដើម្បីធ្វើចោរ hackers នោះទេ តែធ្វើខាង cyber security វិញបានន័យថាសន្តិសុខ IT មុខជាមិនខ្វះការងារទ្បើយ៕