Harry Kane នឹងជំរុញឲ្យមានការចាកចេញនៅរដូវក្តៅឆ្នាំនេះ ប្រសិនបើមិនបានលេងនៅ Champions League

0
205

ខ្សែប្រយុទ្ធ Harry Kane នឹងជំរុញឲ្យមានកិច្ចព្រមព្រៀងផ្ទេរចេញពីក្លឹប Tottenham នៅរដូវក្តៅនេះ ប្រសិនបើក្រុមរបស់លោក Jose Mourinho ខកខានមិនបានជាប់លេងនៅក្របខណ្ឌ Champions League ។ តាមព័ត៌មានថា ប្រធានក្រុមអង់គ្លេសរូបនេះអស់ការអត់ធ្មត់ជាមួយនឹងការវិវឌ្ឍរបស់ក្រុម ហើយអន្ទះសាដោយសារតែខកខានមិនបានលើកពានណាមួយសោះ។

ប្រសិនបើក្រុម Spurs មិនអាចចូលរួមការប្រកួតនៅក្របខណ្ឌបាល់ទាត់កំពូលនេះនៅរដូវកាលក្រោយ Kane មានបំណងប្រាប់ថ្នាក់ដឹកនាំក្លឹបថា ខ្លួនចង់ចាកចេញ ស្របពេលក្លឹប Manchester City និងក្លឹប Manchester United អាចជាគោលដៅបន្ទាប់។

ទោះបីជាយ៉ាងណា ការបញ្ចប់កិច្ចសន្យារយៈពេល៦ឆ្នាំរបស់កីឡាកររូបនេះជាមួយក្លឹប Tottenham ពិតជាពិបាកណាស់ ស្របពេលនាយកក្លឹប លោក Daniel Levy អាចនឹងទាមទារក្នុងតម្លៃខ្ពស់។

ពួកគេអះអាងថា បើទោះបីជា Kane វ័យ២៧ឆ្នាំមានឱកាសលើកពានដំបូងក្នុងអាជីពនៅពេលក្រុម Tottenham ជួបក្រុម Manchester City នៅវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌ Carabao Cup នៅថ្ងៃទី២៥ខែមេសានេះក៏ដោយ ក៏ឱកាសដែលកីឡាកររូបនេះលើកពានក្របខណ្ឌ Premier League និងពាន Champions League គឺកាន់តែតិចទៅៗ។
Kane ស្ថិតនៅពាក់កណ្តាលនៃកិច្ចសន្យារបស់ខ្លួន ប៉ុន្តែក្លឹប Spurs ចាត់ទុកខ្សែប្រយុទ្ធរបស់ខ្លួនមិនមែនសម្រាប់លក់ទេទោះក្នុងតម្លៃណាក៏ដោយ៕

LONDON, ENGLAND – MARCH 11: Harry Kane of Spurs celebrates scoring his teams second goal during the UEFA Europa League Round of 16 First Leg match between Tottenham Hotspur and Dinamo Zagreb at Tottenham Hotspur Stadium on March 11, 2021 in London, England. Sporting stadiums around the UK remain under strict restrictions due to the Coronavirus Pandemic as Government social distancing laws prohibit fans inside venues resulting in games being played behind closed doors. (Photo by Julian Finney/Getty Images)