ពិត ឬអត់? កីឡាករ ថៃ មក ប្រកួត នៅ ខ្មែរ បច្ចុប្បន្ន ត្រឹម ជា កីឡាករ លំដាប់ ទាប នៅ ថៃ ប៉ុន្តែទទួលបានតម្លៃខ្លួនខ្ពស់

0
66

រាជធានី ភ្នំពេញ ៖ តម្លៃខ្លួនកីឡាករប្រដាល់ គុន ខ្មែរ នាពេលបច្ចុប្បន្ន មានការកើនឡើងខ្ពស់សម្រាប់កីឡាករជួរមុខនៅកម្ពុជា ខណៈសកម្មភាព នៃការប្រកួត ក៏មានការរីក ចម្រើន ទាំង គុណភាព និង បរិមាណ ផងដែរ។ ទីផ្សារ ប្រដាល់សម្រាប់កីឡាករឆ្នើមៗ របស់ កម្ពុជា បាននឹងកំពុង ឡើងថ្លៃ ប៉ុន្តែសម្រាប់កីឡាករបរទេសដែលមកប្រកួតនៅ តាម បណ្ដា សង្វៀន ក្នុងស្រុក បច្ចុប្បន្ន មាន ទាំងកីឡាករ ថៃ និងបរទេស ភាគច្រើន ជាកីឡាករ ដែលអ្នកគាំទ្រមិនសូវ ស្គាល់ ប្រវត្តិ ច្បាស់លាស់ និងមាន កីឡករ ខ្លះមក ប្រកួត យក តែ លុយ ប៉ុណ្ណោះ …។

មានសេចក្តីរាយការណ៍ពីប្រូម៉ូទ័រខ្មែរនាំកីឡាករទៅវ៉ៃនៅថៃថា បច្ចុប្បន្ន កីឡាករ បរទេសដែលមកប្រកួតនៅកម្ពុជា ទទួល បាន តម្លៃ ខ្លួន ក្នុងមួយប្រកួត ចន្លោះពី៥០០ដុល្លារ ទៅ១ ៥០០ដុល្លារ ហើយភាគច្រើនកីឡាករ ថៃ ដែល មក ប្រកួត នៅ ខ្មែរ ភាគច្រើន ស្ថិត នៅ លំដាប់ ទាប ទេ ពោល គឺ ត្រឹមលំដាប់ C ឬ D ប៉ុណ្ណោះ ។ ចំណែក អ្នក ស្ថិត នៅ លំដាប់ B ក៏ ធ្លាប់ មក វាយ ខ្លះ ដែរ តែ មាន តិចតួច មែនទែន ហើយបើមានគេនាំមកម្ដងៗ គឺរកលំដាប់A ក្នុងស្រុកខ្មែរទប់គេមិនជាប់ឡើយ។ ចំណែក កីឡាករ កម្ពុជាលំដាប់ ខ្លាំងៗ និង ល្បីៗ មួយ ចំនួន មានតម្លៃខ្លួនមិនទាន់ដល់១០០០ដុល្លារទេសម្រាប់សង្វៀនក្នុងស្រុក ខណៈការនាំកីឡាករខ្មែរទៅវ៉ៃនៅថៃ ក៏មិនទទួលបានតម្លៃខ្លួនខ្ពស់ដែរ ពោលគឺគេឱ្យត្រឹមតម្លៃសង្វៀនក្នុងស្រុកខ្មែរដូចគ្នា ដែលធ្វើឱ្យកីឡាករខ្មែរមួយចំនួនធំមិនចង់ទៅ។ តើមូលហេតុ អ្វី..បានជាថៃ ផ្ដល់ តម្លៃ ខ្លួនឱ្យ កីឡាករ ខ្មែរ ថោកបែបនេះ?

សំណួរនេះ កំពុងត្រូវបានអ្នកគាំទ្រកីឡាគុនខ្មែរ ដេញដោលគ្នាពេញបណ្តាញសង្គម ខ្លះថាមកពីកីឡាករកម្រិតAរបស់ខ្មែរ មិនទាន់មានសមត្ថភាពស្មើកម្រិតBរបស់ថៃ និងខ្លះថា មកពីប្រូម៉ូទ័រខ្មែរគាបស៊ីលើខ្នងកីឡាករ និងខ្លះថា មកពីយើងស្មានថាខ្លួនឯងខ្លាំង ដែលប្រកួតឈ្នះកីឡាករបាតសង្វៀននៅប្រទេសថៃ ដែលគ្មានទីផ្សារប្រកួត ទើបតាំងខ្លួនឯងថាមានកម្រិតខ្ពស់ជាដើម..។ ប៉ុន្តែ ទន្ទឹមនឹងនោះ ក៏មានកីឡាករកម្ពុជាមួយចំនួនទទួលបានតម្លៃខ្លួនកប់ពពកនៅសង្វៀនបរទេសដែរ ដូចជា កីឡាករ ចាន់ រតនា កីលាកររឿង សោភ័ណ្ឌ កីឡាករផល សោភ័ណ្ឌ និងកីឡាករកែវ រំចង់ ដែលបានចេញទៅប្រកួតនៅសង្វៀនល្បីៗរបស់បរទេសដែលរួមមាន៖ សង្វៀន ONE ឡេតវ៉េ និងថៃហ្វៃជាដើម។

ទោះយ៉ាងណា ទាំងនេះគ្រាន់តែជាមតិនៃការវែកញែករបស់អ្នកគាំទ្រវិស័យគុនខ្មែរប៉ុណ្ណោះ ចំពោះតម្លៃខ្លួនកីឡាករកម្ពុជាបច្ចុប្បន្ន ហាក់មានលំនឹង និងមានទីផ្សារខ្ពស់គួរសម ព្រោះមានការបញ្ជាក់ពីកីឡាករល្បីៗជួរមុខមួយចំនួនថា តម្លៃទីផ្សារក្នុងស្រុកពិតជាបានកើនឡើងដល់ជិត១ពាន់ដុលា្លរពិតមែន។ ចំណែក ប្រូម៉ូទ័រខ្មែរនាំកីឡាករចេញទៅប្រកួតនៅថៃ ក៏បានទទួលស្គាល់ថា តម្លៃខ្លួនកីឡាករជួរមុខកម្ពុជា ស្ថិតក្នុងកម្រិតតម្លៃខ្លួនកីឡាករកម្រិតB របស់ថៃប៉ុណ្ណោះ ព្រោះតែសមត្ថភាពកីឡាករកម្ពុជាយើង ស្ថិតនៅដាច់ឆ្ងាយពីសមត្ថភាពកីឡាករកម្រិតA របស់ថៃ ដូច្នេះ យើងមិនអាចប្រៀបធៀបគ្នាបានទេ..៕

LEAVE A REPLY

Please enter your comment!
Please enter your name here