តារា TikTok ជនជាតិ អ៊ីស្រាអែល ម្នាក់ ដែល ល្បីល្បាញ ដោយសារ ការបង្ហោះ វីដេអូ ចម្អក ឱ្យ បញ្ហា ទម្ងន់ របស់ ខ្លួន បាន ស្លាប់ នៅ អាយុ ២៨ ឆ្នាំ

0
67

តារា TikTok ជនជាតិ អ៊ីស្រាអែល ម្នាក់ ដែល ល្បីល្បាញ ដោយសារ ការ បង្ហោះ វីដេអូ ចម្អក ឱ្យ បញ្ហា ទម្ងន់ របស់ ខ្លួន បាន ស្លាប់នៅ អាយុ ២៨ ឆ្នាំ

អ៊ី ដាន អូ ហា យ៉ុន (Idan Ohayon) ដែល មាន អ្នកតាមដាន ជាង ១៤០.០០០ នាក់ នៅលើ TikTok បាន ស្លាប់ កាលពី យប់ ថ្ងៃអង្គារ ទី កញ្ញា នៅ មជ្ឈមណ្ឌល វេជ្ជសាស្ត្រ បា ហ្ស៊ី ឡាយ (Barzilai) ក្នុង ទីក្រុង ឆ្នេរសមុទ្រ អា ស្កេ ឡុន (Ashkelon) ប្រទេស អ៊ីស្រាអែល

គ្រួសារ របស់ អូ ហា យ៉ុន បាន និយាយថា មូលហេតុ នៃ ការស្លាប់ របស់ គាត់ គឺ ដោយសារ ជំងឺ ដោយ មិន មាន ការ ពន្យល់បន្ថែម នោះទេ

ជនជាតិ អ៊ី ស្រា អ៊ែល រូប នេះ មាន ភាពល្បីល្បាញ នៅលើ Tiktok សម្រាប់ ការ បង្ហោះ វីដេអូ ខ្លួនឯង ញ៉ាំ ចំណីអាហារ និង សើចចម្អក ពី ភាពធាត់ របស់ខ្លួន

អ្នកតាមដាន TikTok ចំនួន ១៤០.០០០ នាក់ របស់ អូ ហា យ៉ុន បាន ចូលរួម គោរព វិញ្ញាណក្ខន្ធ ជន មាន ឥទ្ធិពល រូបនេះ ដោយនិយាយថា ពួកគេខូចចិត្តចំពោះ ការស្លាប់ របស់ គាត់

អ្នកគាំទ្រ ម្នាក់ បាន សរសេរ នៅលើ Tiktok ថាខ្ញុំ ខូចចិត្ត ណាស់ ដោយសារ តែ បុរស វ័យក្មេង បែប នេះ បាត់បង់ ជីវិត សូមទៅ កាន់ សុខ គតិ ភព

LEAVE A REPLY

Please enter your comment!
Please enter your name here