ស្រ្តីឥណ្ឌាម្នាក់ប្រយុទ្ធជាមួយខ្លាដោយដៃទទេដើម្បីការពារកូន

0
64

មន្ត្រី ម្នាក់ បាន និយាយ កាលពី ថ្ងៃ ពុធ ទី កញ្ញា ថា ម្តាយ ជនជាតិ ឥណ្ឌា ម្នាក់ បាន ប្រយុទ្ធ ជាមួយ ខ្លា មួយ ក្បាល ដោយដៃទទេ របស់ នាង ដើម្បី ជួយសង្គ្រោះ កូនប្រុស តូច របស់ នាង ពី ចង្កូម របស់ វា

នាង អា ឆា ណា ឆូត ហារី (Archana Choudhary) បាន ចុះ ពី ជណ្តើរ ផ្ទះ របស់ នាង នៅ រដ្ឋ ម៉ា យ៉ាប្រា ដេស (Madhya Pradesh) ភាគ កណ្តាល កាលពី យប់ ថ្ងៃអាទិត្យ ខណៈ កូនប្រុស អាយុ ១៥ ខែ ចង់ បត់ជើងតូច

មន្ត្រី ក្នុង តំបន់ លោក សាន ជីវ ស្រ៊ី វ៉ា ស្តា វ៉ា (Sanjeev Shrivastava) បាន ប្រាប់ ទីភ្នាក់ងារ សារព័ត៌មាន AFP ថា ខ្លា មួយ ក្បាលដែល គេ ជឿ ថា រួច ពី តំបន់ អភិរក្ស ខ្លា បាន ហាវ ហ្គា (Bandhavgarh) បាន ហក់ សង្គ្រប់ លើ ពួកគេ

លោក បាន និយាយថា វា បាន វាយប្រហារ និង ព្យាយាម ខាំ ក្បាល ក្មេង ប៉ុន្តែ ម្តាយ បាន ស្ទុះ ទៅ ជួយ

ខ្លា បាន បន្ត ព្យាយាម ចាប់ យក ក្មេង ប្រុស នោះ រហូត ទាល់តែ អ្នកភូមិ សំឡេង ស្រែក ហើយ ប្រញាប់ប្រញាល់ ទៅ ជួយ នាង ខ្លា ក៏ រត់ ចូល ព្រៃ បាត់ទៅ

លោក ស្រ៊ី វ៉ា ស្តា វ៉ា បាន និយាយថានាង ត្រូវបាន បញ្ជូន ទៅ មន្ទីរពេទ្យ នាង រួចផុត ពី គ្រោះថ្នាក់ និង បាន ជា សះស្បើយហើយ ក្មេងប្រុស ក៏ មិន អី នោះដែរ

LEAVE A REPLY

Please enter your comment!
Please enter your name here