សមត្ថកិច្ចជំនាញឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីគ្រឿងញៀននៅស្រុកកូនមុំ

0
44

ខេត្តរតនគិរី÷ កម្លាំងអធិការនគរបាលស្រុកកូនមុំកាលពីថ្ងៃទី៦​ ខែកញ្ញា​ ឆ្នាំ២០២២ វេលាម៉ោង២២និង៣០នាទី សហការជាមួយកម្លាំង​បុស្តិ៍រដ្ឋបាលឃុំសិរីមង្គល​ បានចុះដើរល្បាតជួបជនសង្ស័យចំនួន២មុខសញ្ញា​ បានឃាត់និងធ្វើការឆែកឆេរកឃើញម្សៅក្រាមពណ៌សថ្លា១កញ្ចប់តូចសង្ស័យជាសារធាតុញៀន​ នៅចំណុចក្រុមហ៊ុនដូនពេញអាទ្រីកូការដ្ឋានទី៣។

យោងតាមរបាយការណ៍ពីការិយាល័យជំនាញបានឲ្យដឹងថា ជនសង្ស័យពីរនាក់

១- ឈ្មោះ​ កៅ ដារិន​ ភេទប្រុស អាយុ៤០ឆ្នាំ  ជនជាតិខ្មែរ មានមុខរបរកម្មករ មានទីលំនៅបច្ចុប្បន្នភូមិនាងដី​ ឃុំសិរីមង្គល ស្រុកកូនមុំ​ ខេត្តរតនគិរី។

២- ឈ្មោះ​ គោប សុគ្រី ភេទប្រុស អាយុ២៨ឆ្នាំ​ ជនជាតិខ្មែរឥស្លាម​ មុខរបរកម្មករ មានទីលំនៅបច្ចុប្បន្នភូមិនាងដី​ ឃុំសិរីមង្គល ស្រុកកូនមុំ​ ខេត្តរតនគិរី។

ក្រោយឃាត់ខ្លួនបានដកហូតវត្ថុតាងរួមមាន÷

១.មេ​តំហ្វតាមីន​ អាយ​ ចំនួន១ថង់​ ទម្ងន់​ ១.៦៣​ក្រាម។

២.ទូរសព្ទដៃចំនួន ២​គ្រឿង​។

៣.ម៉ូតូចំនួន ១គ្រឿង សម្រាប់ជិះធ្វើសកម្មភាពចែកចាយនិងប្រើប្រាស់ផងដែរ។

បច្ចុប្បន្ន​ជន​សង្ស័យ​រួម​ទាំង​វត្ថុតាង​បានឃាត់និង​រក្សារទុក​នៅអធិការ​ដ្ឋាន​នគរបាល​ស្រុក​កូនមុំ​ ដេីម្បី​កសាងសំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលា​ដំបូង​ខេត្តចាត់​ការ​ទៅតាម​និតីវិធី​ច្បាប់៕ ឦសាន

LEAVE A REPLY

Please enter your comment!
Please enter your name here