ឃាត់ខ្លួនក្រុមគណបក្ស LDP ប្រាំមួយនាក់ ករណីបំពានលើកិច្ចសន្យានិងប្រឆាំងសមត្ថកិច្ច កំពុងប្រតិបត្តិការ

0
43

សមត្ថកិច្ច ខេត្តសៀមរាប បានសំរេច ឃាត់ខ្លួន សកម្មជន គណបក្ស សម្ព័ន្ធ ដើម្បី ប្រជាធិបតេយ្យ ( LDP ) ចំនួន ប្រាំមួយ នាក់ដែល បាន បំពាន លើ កិច្ចសន្យា ជាមួយ អាជ្ញាធរ និង បាន ប្រឆាំង ជាមួយនឹង សមត្ថកិច្ច កំពុង ប្រតិបត្តិការ ដោយបាន បើករថយន្តបុក បា រ៉ា ស់ របស់ សមត្ថកិច្ច

អធិការនគរបាល ស្រុក បន្ទាយស្រី ខេត្តសៀមរាប បាន ប្រាប់ រស្មី កម្ពុជា នៅ ព្រឹក ថ្ងៃទី ខែកញ្ញា នេះ ថាៈ ពិតជា មានការ ចាប់ នុស្ស ប្រាំមួយ នាក់ ពិតមែន នៅ ចំណុច ប៉ុស្តិ៍ ហាមឃាត់ មុខ ដីចំការ លោក ខឹម វាសនា ក្នុង ឃុំ ត្បែង ស្រុក បន្ទាយស្រីខេត្តសៀមរាប ជន ទាំង ប្រាំមួយ នាក់ នោះ បាន ត្រូវ ឃាត់ខ្លួន នៅ ល្ងាច ថ្ងៃទី ខែកញ្ញា ឆ្នាំ ២០២២ ក្រោម ការដឹកនាំ បញ្ជាផ្ទាល់ ពី ព្រះរាជអាជ្ញា នៃ អយ្យការ អម សាលាដំបូង ខេត្តសៀមរាប ជន នោះ ត្រូវបញ្ជូន មកកាន់ ការិយាល័យ ព្រហ្ម ទ័ ណ្ឌ នៃស្នងការដ្ឋាន នគរបាល ខេត្តសៀមរាប ភ្លាមៗ តាំងពី ល្ងាច ថ្ងៃនោះ មកម្ល៉េះ

លោក អធិការ បាន និយាយថាៈ ការឃាត់ខ្លួន នោះ គឺ ជន ប្រុស ស្រី ទាំង ប្រាំមួយ នាក់ បាន ជិះ រថយន្ត រួមគ្នា ដឹក បន្លែ ចូលតំបន់ហាមឃាត់ ហើយ ជន នោះ បាន ជិះ រថយន្ត ទៅ បុក បា រ៉ា ស់ របស់ សមត្ថកិច្ច បាក់ អស់ កន្លែង ថែមទៀត ផង ក្រោយមក ជន ទាំងនោះ បាន ប្រើ ហិង្សា មកលើ សមត្ថកិច្ច ថែមទាំង ធ្វើការ រារាំង ក្នុង ប្រតិបត្តិការ របស់ សមត្ថ កិច្ច ថែមទៀតផង ទើប សមត្ថកិច្ច អនុវត្តន៍ វិធានការ ច្បាប់ បែបនេះ

ដោយឡែក មន្ត្រី ស្នងការដ្ឋាន នគរបាល ខេត្តសៀមរាប បាន និយាយ ដែរ ថាៈ ជន ទាំង ប្រាំមួយ នាក់ នោះ កំពុង សាកសួរ នៅស្នងការដ្ឋាន នគរបាល ខេត្ត ហើយ ឈ្មោះ ពួកគេ មន្ត្រី ជំនាញ មិនទាន់ បញ្ចេញ ឱ្យដឹង នៅឡើយ ទេ

មន្ត្រី ជំនាញ ខាងលើ បាន និយាយថាៈ ជន ទាំងនោះ សង្ឃឹម ច្រើន ថា អាច បញ្ជូនទៅ តុលាការ ជាង ដោះលែង ឱ្យមាន សេរីភាពព្រោះ ជន នោះ បាន បំពាន កិច្ចសន្យា ហើយ ប្រឆាំងនឹង អ្នករាជការ សាធារណៈ យ៉ាងធ្ងន់ធ្ងរ ថែមទៀត ផង

LEAVE A REPLY

Please enter your comment!
Please enter your name here