ទ្រាំលែងបាន ! អ្នកនាង ខ្ញុង ចេញមុខថា «អ្នកសិល្បៈមិនមែនជាស្រីលក់ខ្លួនទេ!»

0
351

ភ្នំពេញ៖ យោងតាមហ្វេសប៊ុក តារាកំប្លែង អ្នកនាង ខ្ទុង បានលើកឡើងចំៗជូនចំពោះអ្នកដែលស្រេកឃ្លានតណ្ហាមួយចំនួនតូច ដោយបានសរសេរបង្ហោះយ៉ាងដូច្នេះថា «អ្នកសិល្បៈមិនមែនជាស្រីលក់ខ្លួនទេសូមជ្រាប! អស់លោកអ្នកមានឃ្លានតណ្ហាមួយចំនួនតូច អើយ សូមកុំប្រមាថនិងវាយតំលៃលើការតុបតែងខ្លួននឹងសម្ដីការនិយាយរបស់អ្នកសិល្បៈពេក។

ជួនកាលឃើញគ្នាស្លៀកស៊ិចស៊ីបន្តិចក៏គិតថាគ្នាឲ្យដៃ , ឃើញគ្នានិយាយលេងសើចជាមួយក៏គិតថាគ្នាឲ្យដៃ ,អ្នកត្រូវដឹងសិល្បៈគឺត្រូវមានគ្រប់ទម្រង់ការស្លៀកពាក់សំដីសំដៅនិយាយស្ដីតែមិនមែនជាស្រីសោភានី! ខឹងណាស់ស្អប់ណាស់! មានរឿងចង់និយាយជាច្រើនតែនិយាយមិនអស់។»

ការលើកឡើងរបស់អ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង ខាងលើនេះក៏ព្រោះតែមានករណីមួយបានកើតឡើងចំពោះកញ្ញា មាន ពេជ្ររីតា ដោយនាងបានធ្វើការចោទប្រកាន់ និងប្តឹងបកទៅកាន់ឧកញ៉ា ហេង សៀ ដែលបាន​ ប៉ុ..ន.ប៉..ង រំ..លោ..ភ លើរាងកាយរបស់នាង រហូតធ្វើឲ្យបណ្តាអ្នកសិល្បៈ ក៏ដូចជាអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក ផ្ទុះ កំ..ហឹ..ង ជាខ្លាំងចំពោះទង្វើអសីលធម៌ដែលបានបំពានលើស្រ្តីបែបនេះ៕


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

LEAVE A REPLY

Please enter your comment!
Please enter your name here