ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាបានជ្រាបហើយ រឿងរ៉ាងរវាងឧកញ៉ា ហេង សៀ និងកញ្ញា មាន ពេជ្រវីតា ពិធីការិនីទូរទស្សន៍ My TV ដែលបានពាក្យបណ្តឹងប្តឹងផ្តល់គ្នាទៅវិញទៅមក។
ចំណែកនៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចដោះលែង កញ្ញា មាន ពេជ្ររីតា ពិធីការិនីទូរទស្សន៍ My TV ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នហើយ តាមការស្នើសុំរបស់ក្រុមមេធាវីស័្មគ្រចិត្តសម្តេចតេជោ ដឹកនាំដោយ លោក គី តិច ។
រីឯឧកញ៉ា ហេង សៀ ក៏បានចេញលិខិតសុំអភ័យទោសចំពោះថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ ព្រមទាំងភរិយា និងក្រុមគ្រួសារ ដែលរូបលោកលួចមានស្នេហាជាមួយ កញ្ញា មាន ពេជ្ររីតា កន្លងមក។
ជាមួយគ្នានេះ លោក សាន្ត ប៊ុនធឿន ក៏បានឡាយវីដេអូរៀបរាប់ និង ភស្តុតាងថ្មី ដោយបានសរសេរថា «វេទិកាសភាហ្វេសប៊ុក ប្រធានបទ: កិត្តិយសនិងស្នេហា , អំណាចនិងលុយ , រឿង, លោក ហេង សៀ និង កញ្ញា មាន ពេជ្រ រីតា ប្តឹងគ្នាទៅវិញមក , ច្បាប់និងលុយ »
ប្រិយមិត្តយើងអាចបញ្ចេញយោបល់បានដោយសេរី