Zelenskyy, Erdogan, Guterres នឹងជួបគ្នានៅថ្ងៃទី18 ខែសីហា នៅអ៊ុយក្រែន

0
33

ប្រមុខអង្គការសហប្រជាជាតិលោក Antonio Guterres នឹងជួបជាមួយមេដឹកនាំនៃប្រទេសអ៊ុយក្រែន និងទួរគីក្នុងសប្តាហ៍នេះ ដែលក្រុមមន្ត្រីបានប្រកាសកាលពីថ្ងៃអង្គារ ទី16 ខែសីហា ខណៈដែលទីក្រុង Kyiv បានរាយការណ៍ពីការវាយប្រហារតាមអ៊ីនធឺណេត នៅលើគេហទំព័ររបស់ទីភ្នាក់ងារថាមពលនុយក្លេអ៊ែររបស់ខ្លួន។ កិច្ចព្រមព្រៀងដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងទួរគី កាលពីខែមុន បានអនុញ្ញាតឱ្យចាប់ផ្តើមឡើងវិញនូវការនាំចេញគ្រាប់ធញ្ញជាតិពីអ៊ុយក្រែន បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីបានរារាំងការផ្គត់ផ្គង់ជាសកល។ លោក Guterres នឹងធ្វើកិច្ចពិភាក្សានៅទីក្រុង Lviv ភាគខាងលិចអ៊ុយក្រែនជាមួយប្រធានាធិបតីអ៊ុយក្រែនVolodymyr Zelenskyy និងសមភាគីទួរគី Recep Tayyip Erdogan នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយថា ពួកលោកនឹងពិភាក្សាអំពី “តម្រូវការសម្រាប់ដំណោះស្រាយនយោបាយចំពោះជម្លោះនេះ”។ បន្ទាប់មក លោក Guterres នឹងទៅទស្សនាទីក្រុងកំពង់ផែ Odessa របស់អ៊ុយក្រែននៅថ្ងៃសុក្រ ដែលជាកំពង់ផែមួយក្នុងចំណោមកំពង់ផែចំនួនបី ដែលត្រូវបានប្រើនៅក្នុងកិច្ចព្រមព្រៀងដើម្បីនាំចេញគ្រាប់ធញ្ញជាតិ មុនពេលលោកធ្វើដំណើរទៅកាន់ប្រទេសទួរគី។ នៅពេលដែលកិច្ចខិតខំប្រឹងប្រែងការទូតដើម្បីបញ្ចប់សង្រ្គាមនៅតែបន្ត ទីភ្នាក់ងារនុយក្លេអ៊ែររបស់អ៊ុយក្រែន Energoatom បានរាយការណ៍ពីការវាយប្រហារតាមអ៊ីនធឺណិតដ៏ធំមួយនៅលើគេហទំព័ររបស់ខ្លួន ប៉ុន្តែបាននិយាយថា ប្រតិបត្តិការរបស់ខ្លួនមិនត្រូវបានរំខានទេ។ ទីភ្នាក់ងារនេះបាននិយាយនៅលើ Telegram ថា “ការវាយប្រហារតាមអ៊ីនធឺណិតដ៏មានឥទ្ធិពលបានកើតឡើងប្រឆាំងនឹងគេហទំព័រ Energoatomដោយបន្ថែមថា វាត្រូវបានវាយប្រហារពីទឹកដីរុស្ស៊ីAFP

LEAVE A REPLY

Please enter your comment!
Please enter your name here