ប្រជាពលរដ្ឋឃុំមៀន ទទួលបានផ្លូវបេតុងមួយខ្សែ និងការស្តារប្រឡាយដីមូយខ្សែ ពីគម្រោងមូលនិធិឃុំ-សង្កាត់

0
45

ត្បូងឃ្មុំៈ លោកអភិបាលស្រុក លោកនាយកទីចាត់ការ ផែនការ វិនិយោគខេត្ត ជំរុញឲ្យ ក្រុមហ៊ុន ដែលដេញថ្លៃបាន ត្រូវសាងសង់ផ្លូវបេតុង និងស្តារប្រឡាយដី នៅក្នុងឃុំមៀន ស្រុកអូររាំងឪ  ធ្វើយ៉ាងណាឲ្យមានគុណភាព ជាប្រយោជន៍ដល់ការអាស្រ័យផលរបស់ប្រជាពលរដ្ឋ ក្នុងដំណាក់ការដែលមូលដ្ឋានត្រូវការចង់បានយ៉ាងចាំបាច់នោះ ។

មួយវិញទៀតក្រុមហ៊ុនក៏ទទួលផលចំណេញពីការងារគម្រោងនេះដែរ ។ ក្នុងកិច្ចប្រតិបត្តិការដេញថ្លៃយ៉ាងឧឡារិកប្រកបដោយចំហរ សេរី មានតម្លាភាព មានក្រុមហ៊ុនជាច្រើនបានចូលប្រគួតប្រជែងតាមលក្ខណៈទីផ្សារសេរី ។  មានការចូលរួមពីសំណាក់ប្រជាជនពលរដ្ឋ និងអ្នកសារព័ត៌មានយ៉ាងទូលំទូលាយដើម្បីពិនិត្យអំពីដំណើរការនេះផងដែរ ។ គម្រោងដេញ ធ្វើនៅសាលាស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២នេះ ។

  លោក នួន ប៊ុណ្ណាន អភិបាលស្រុកអូររាំងឪបាថ្លែងថា ការប្រគួតប្រជែងមានចំនួន៥ក្រុមហ៊ុន ហើយក្រុមហ៊ុនដែលបានដេញក្នុងតម្លៃទាបជាងគេ បានទៅក្រុមហ៊ុន គាំ គឹមហយ  មានផ្លូវបេតុងមួយខ្សែប្រវែង២៥០ម៉ែត្រ ក្នុងតម្លៃទាបជាងគេ ១២២លានរៀល ជាតម្លៃទទួលយកបាន ។  និងស្តារប្រឡាយដីមួយខ្សែទៀត ប្រវែង៨០០ម៉ែត្រ តម្លៃជាង៥៦លានរៀល តម្លៃទាបជាងគេ ខាងគណៈកម្មការលទ្ធកម្មឃុំ អាចទទួលយកបានដែរ ។

  លោកអភិបាលបានថ្លែងបន្តទៀតថា គណៈកម្មការលទ្ធកម្មឃុំ ដែលមានលោកមេឃុំជាប្រធាន ត្រូវអញ្ជើញប្រធានក្រុមហ៊ុនដែលដេញថ្លៃឈ្នះឲ្យមកចុះកិច្ចសន្យាអនុវត្តគម្រោងតាមកាលបរិច្ឆែ ទដែលបានកំណត់ ព្រមទាំងជម្រាប ជូនក្រុមហ៊ុន ត្រូវភ្ជាប់មកជាមួយនូវ ផែនការការងារ ប័ណ្ណប៉ាតង់អាជីវកម្ម និងប្រាក់កក់១០ភាគរយ ដែលចេញដោយធនាគារអេស៉ីលីដា ពេលមកចុះកិច្ចសន្យា ។ អ្វីដែលសំខាន់ជាងទៀត គឺជនបង្គោលតាមដានគម្រោង ត្រូវចុះសហការតាមដានជាប្រចាំក្នុងអំឡុងពេលក្រុមហ៊ុនអនុវត្តគម្រោងនៅទីតាំងគម្រោង ។

នៅពេលអនុវត្តគម្រោងលោកមេឃុំ ជនបង្គោលគម្រោងឃុំ មានសិទ្ធិផ្អាកសកម្មភាពរបស់ក្រុមហ៊ុនបានក្នុងករណីពិនិត្យឃើញថាក្រុមហ៊ុនមិនព្រមសហការអនុវត្តតាមកិច្ចសន្យា និងតាមបទដ្ឋានបច្ចេកទេស ។ ដំណាក់កាលវាយតម្លៃគម្រោង ត្រូវអនុវត្តតាមដំណាក់កាលនិមួយៗ ស្របតាមកិច្ចសន្យា ផែនការការងារ និងលទ្ធផលអនុវត្តសម្រេចបាន នៃគម្រោង ។ ពេលអនុវត្តគម្រោងចប់១០០ភាគរយនិងបញ្ចប់ធានាថែទាំ៦ខែ ពេលមេឃុំត្រូវរៀបចំប្រជុំបិទការដ្ឋានដោយអញ្ជើញអ្នកពាក់ព័ន្ធចូលរួមពិនិត្យ និងវាយតម្លៃ ៕

សាន វិឡែម ១៦.៨.២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here