ពលរដ្ឋក្នុងស្រុកអូររាំងឪអបអរសាទរ ទទួលបានផ្លូវ៤ខ្សែពីគម្រោងអភិវឌ្ឍន៍ឃុំ.សង្កាត់

0
40

ត្បូងឃ្មុំៈ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ នៅសាលាស្រុកអូររាំងឪបានរៀបចំដាក់ឲ្យដេញថ្លៃជាសាធារណៈ ប្រកបដោយតម្លាភាព និងទទួលបានលទ្ធផលជោគជ័យ ដោយគណៈបញ្ជាការឯកភាពស្រុក និងនាយកផែនការទីចាត់ការ និងវិនិយោគខេត្ត គណៈកម្មការលទ្ធកម្មឃុំទាំង៤ ក្រុមហ៊ុនគម្រោងទាំងអស់បានចូលរួមប្រគួតប្រជែងពោរពេញទៅដោយក្រមសីលធម៌វិជ្ជាជីវៈអនុវត្តន៍ទៅតាមនិតិវិធីយ៉ាងល្អ ក្នុងស្មារតីនេះហើយពលរដ្ឋក្នុងឃុំចំនួន៤ រួមមានៈ ឃុំដំរិល ឃុំគងជ័យ ឃុំអំពិលតាពក និងឃុំចក ដែលនាពេលខាងមុខនេះ ទទួលបាននូវផ្លូវក្រាលគ្រោះក្រហម និងផ្លូវបេតុង ប្រកបដោយគុណភាពស្របតាមគោលការណ៍អភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាល តាមរយៈអំណាចវិមជ្ឈការធ្វើឲ្យមូលដ្ឋានមានលក្ខណៈប្រសើរឡើងនោះ ។

ក្នុងទិដ្ឋភាពនោះដែរលោក នួន ប៊ុណ្ណាន អភិបាលស្រុកអូររាំងឪបានថ្លែងកោតសរសើរដល់ដំណើរការដេញថ្លៃប្រកបដោយការប្រកួតប្រជែងដោយសេរី និងមានតម្លាភាព ហើយទទួលស្គាល់ ដល់លទ្ធផលក្នុងឃុំទាំង៤ ដោយឃុំដំរិលទទួលបានផ្លូវក្រាលគ្រួសក្រហមមួយខ្សែមានប្រវែង២៣៧០ម៉ែត្រ តម្លៃប៉ាន់ស្មានជាង១៦៤លានរៀល បានទៅក្រុមហ៊ុន សាម ស្រ៉ិន ដេញតម្លៃទាបជាងគេគឺ ជាង៤៦លានរៀល ។ ឃុំគងជ័យ ទទួលបានផ្លូវបេតុងមួយខ្សែមានប្រវែង៣០០ម៉ែត្រ តម្លៃប៉ាន់ស្មានជាង១៤៨លានរៀល បានទៅក្រុមហ៊ុន សុធី រាជ តម្លៃ៧០លានរៀល ។

ឃុំអំពិលតាពកទទួលបានផ្លូវបេតុងមួយខ្សែមានប្រវែង៣៧០ម៉ែត្រ តម្លៃប៉ាន់ស្មានជាង១៦៥លានរៀល បានទៅក្រុមហ៊ុន ធួក តៃលី តម្លៃ៨៦លានរៀល ។ និងឃុំចក ទទួលបានផ្លូវបេតុងមួយខ្សែប្រ វែង៣៧០ម៉ែត្រ តម្លៃប៉ាន់ស្មានជាង១៧២លានរៀល បានទៅក្រុមហ៊ុន គាំ សារួន តម្លៃជិត៧០លានរៀល ។

លោកអភិបាលស្រុកបានជំរុញឲ្យក្រុមហ៊ុនដែលដេញបាន ត្រូវអនុវត្តន៍តាមកិច្ចសន្យាថ្លៃកក់ប្រាក់១០ភាគរយ ឲ្យបានទៀងទាត់តាមថ្ងៃកំណត់ ។ ត្រូវសាងសង់ផ្លូវគ្រួសក្រហមមួយខ្សែ និងផ្លូវបេតុងទាំង៣ខ្សែ ទៅតាមលក្ខណៈបច្ចេកទេស ដែលបន្ទាប់ពីធ្វើរួចមានការចូលរួមវាយតម្លៃពីគណៈកម្មការលទ្ធកម្ម និងប្រជាពលរដ្ឋ ដែលជាអ្នកអាស្រ័យប្រយោជន៍លើផ្លូវនូវមូលដ្ឋាននេះ ៕





សាន វិឡែម ១៥.៨.២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here