កម្លាំងនគរបាលស្នងការខេត្តបន្តចុះជួយអន្តរាគមន៍រុះរើផ្ទះ ប្រជាពលរដ្ឋ២ខ្នង ចេញពីការបាត់ស្រុតដីចូលទន្លេ ក្នុងឃុំទន្កេបិទ

0
45

ត្បូងឃ្មុំៈ នៅព្រឹកថ្ងៃសៅរ៍ ទី១៣ ខែសីហឆ្នាំ២០២២នេះលោកស្នងការខេត្តបានដឹកនាំកម្លាំងចុះជួយរុះរើផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ដើម្បីរំដោះយកចេញពីការបាក់ស្រុតច្រាំងចូលទន្លេមេគង្គក្នុងរដូវទឹកឡើងនេះ ។ ក្នុងគ្រាអាសន្នដ៏លំបាននេះ  កម្លាំងរបស់នគរបាលនៃស្នងការដ្ឋានខេត្ត បានចុះជួយយ៉ាងទាន់ពេលវេលា ទីណាមានការលំបាកទីនោះត្រូវមានវត្តមានកងកម្លាំងនគរបាលស្នងការខេត្ត ចុះជួយគ្រប់កាលៈទេសៈ ប្រកបដោយចីរភាព ។

  ក្នុងគ្រានេះដែរ លោក ឧត្តមសេនីយ៍ត្រី ម៉ុន មាគ៌ា ស្នងការខេត្តបានថ្លែងថា យើងជាកូនចៅ របស់ប្រជាពលរដ្ឋ ដូច្នេះពេលឪពុកម្ដាយមានគ្រោះអាសន្ន និងត្រូវការជំនួយ គឺយើងត្រូវចុះទៅដល់ទីកន្លែងដោយផ្ទាល់ និងខិតខំបម្រើគាត់ឲ្យអស់ពីសមត្ថភាព ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងពោរពេញដោយភាពកក់ក្តៅ ដូច្នេះកម្លាំងយើងនៅតែបន្តចុះជួយរុះរើផ្ទះចំនួន ២ខ្នង និងជួយលើកគ្រឿងផ្ទះ រួមនឹងសម្ភារៈមួយចំនួន របស់បងប្អូនប្រជាពលរដ្ឋដែល ស្ថិតនៅភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ  ដែលកំពុងប្រឈមនឹងការបាក់ដីស្រុតចូលទៅក្នុងទន្លេ ដាក់លើយានយន្ត ដឹកយកទៅរក្សាទុកនៅទីទួលមានសុវត្ថិភាព ។ 

ស្ថិតក្នុងពេលវេលាដ៏មមាញឹកនេះ កងកម្លាំងនគរបាលរបស់យើង បានខិតខំ ប្រឹងប្រែងបំរើ និងជួយលើកគ្រឿងបង្គុំ និងរុះរើសផ្ទះ របស់បងប្អូនប្រជាពលរដ្ឋ យ៉ាងយកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងប្រកបដោយសេចក្តីរីករាយបំផុត ។

  ឆ្លៀតក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ស្នងការ បានជូនថវិកាមួយចំនួន ដល់លោកយាយ លោកតា ដែលរស់នៅក្នុងភូមិទួលគរ ។ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាយកចិត្តទុកដាក់និងប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចំពោះគ្រោះមហន្តរាយនានា ដូចជាទឹកជំនន់ ខ្យល់កន្ត្រាក់ជាដើម ។  ក្នុងករណីចាំបាច់ យើងមានកងកម្លាំងនគរបាលខេត្តត្បូងឃ្មុំជួយអន្តរាគមន៍ ២៤ម៉ោង សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ ០៧១ ៤៤ ២២ ៦៦៦ ៕

សាន វិឡែម ១៣.៨.២០២២

LEAVE A REPLY

Please enter your comment!
Please enter your name here