គ្រូជម្រើសជាតិថាលំបាកក្នុងការជ្រើសរើសកីឡាករជម្រើសជាតិ ក្នុងស្ថានភាពលំបាកនេះ

0
216

ភ្នំពេញ៖ គ្រូបង្កោលក្រុមកីឡាករបាល់ទាត់ជម្រើសជាតិកម្ពុជាគឺលោក Ryu Hirose បានត្អូញត្អែរថាក្នុងខណៈដែលលីគកំពូលរបស់
កម្ពុជាពន្យារពេលវេលាប្រកួតនោះធ្វើឲ្យលោកមានការលំបាកធ្វើការសម្រេចចិត្តក្នុងការជ្រើសរើសកីឡាករសម្រាប់ក្រុមជម្រើសជាតិខ្លាំង
ណាស់។
គ្រូបង្គោលកម្ពុជាដែលជាជនជាតិជប៉ុនរូបនេះរូបនេះបន្ថែមថា«ពួកយើងបានទស្សនាការប្រកួតមួយចំនួនរួចមកហើយៗក៏បានធ្វើការកត់សម្គាល់ឃើញថាការបង្ហាញខ្លួនរបស់កីឡាករនៅមិនទាន់ល្អនៅឡើយទេប៉ុន្តែយើងសម្រេចចិត្តជ្រើសរើសកីឡាករដោយផ្អែកទៅលើសមិទ្ធផល ដែលពួកគេសម្រេចបានកន្លងមកដល់ពេលបច្ចុប្បន្ន និងជាកីឡាករ ដែលមានសក្តានុពលខ្ពស់ សម្រាប់ពេលអនាគតនោះទើប មានភាពជឿជាក់លើកីឡាករដែលបានជ្រើសរើស»។

លោកRyu Hiroseបន្ថែមទៀថា«ខ្ញុំចង់ឲ្យកីឡាករយើងខិតខំប្រឹងប្រែងនិងប្រកួតប្រជែងឲ្យខ្លាំងទៅតាមលទ្ធភាពដែលពួកគេអាច
ធ្វើបានជាគឺពិសេសកីឡាករវ័យក្មេងដើម្បីនាំយកបទពិសោធនិងទំនុកចិត្តត្រឡប់មកវិញដោយរំពឹងថានឹងមានការរីកចម្រើនបន្ថែមទៀតនៅពេលអនាគត»។
គ្រូបង្គោលនៃក្រុមជម្រើសជាតិកម្ពុជាថ្មីដែលចូលមក ជំនួសដំណែងគ្រូបង្គោលចាស់ជនជាតិអាហ្សង់ទីនគឺ លោក Felix G. Dalmas ដែលបច្ចុប្បន្នបន្តដឹកនាំក្រុមកម្ពុជាជាមួយអ្នកចាត់ការទូទៅជនជាតិជប៉ុន គឺលោក Keisuke Honda រហូតដល់ការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣។
កាលពីក្រុមជម្រើសជាតិដឹកនាំដោយគ្រូបង្គោលលោកFelix G.DalmasនិងលោកKeisuke Hondaនោះលោកទាំង២បានដឹកនាំឲ្យ
ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំកសាងប្រវត្តិសាស្ត្រថ្មីមួយ(ក្នុងរយៈពេល៦០ឆ្នាំ) នៅក្នុងសីហ្គេម លើកទី៣០ នៅប្រទេសហ្វីលីពីន កាលពីចុងឆ្នាំ២០១៩ ដោយបានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែបានប្រកួតចាញ់វៀតណាម ក្នុងលទ្ធផល ០ទល់៤ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងបានប្រកួតចាញ់ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ ក្នុងលទ្ធផល ៤ទល់៥ នៃការទាត់បាល់១១ម៉ែត្រកាត់សេចក្តី ក្រោយរក្សាលទ្ធផលស្មើគ្នា ក្នុងការប្រកួតពេញម៉ោង៩០នាទី ២ទល់២ ដោយកម្ពុជាបានត្រឹមលេខ៤។


សម្រាប់បេសកកម្មថ្មីរបស់ក្រុមកម្ពុជាក្នុងឆ្នាំ២០២១នេះនឹងត្រៀមចូលរួមប្រកួតបន្តបង្រ្គប់កិច្ចចំនួន៣ប្រកួតចុងក្រោយនៃវគ្គចែក
ពូលជុំទី២ នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (FIFA World Cup Qatar 2022) ដែលត្រូវប្រកួតជាមួយម្ចាស់ផ្ទះបារ៉ែន នាថ្ងៃទី៣មិថុនា, ជួបជាមួយម្ចាស់ផ្ទះ អ៊ីរ៉ាក់ នាថ្ងៃទី៧មិថុនា និងទទួលធ្វើម្ចាស់ផ្ទះ១ប្រកួតចុងក្រោយជាមួយក្រុមភ្ញៀវ អ៊ីរ៉ង់ នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១។ នៅក្នុងពូលC ដែលមាន៥ក្រុម មានកម្ពុជា, បារ៉ែន, ហុងកុង, អ៊ីរ៉ាក់ និងអ៊ីរ៉ង់ ឆ្លងកាត់៥ប្រកួតកន្លងមកមិនធ្លាប់ឈ្នះ ស្មើ១ជាមួយក្រុមហុងកុង ១-១ និងចាញ់៤ប្រកួត។
ប្រវត្តិប្រកួតដែលកម្ពុជា ចាញ់អាក្រក់បំផុតនោះគឺចាញ់ម្ចាស់ផ្ទះ អ៊ីរ៉ង់រហូតដល់ ១៤ទល់០ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩។ ក្រៅពីនេះ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំកម្ពុជានឹងចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម ដែលគ្រោងនឹងដំណើរការពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here