តារាបង្ហាញម៉ូតមីយ៉ាន់ម៉ា ២ រូបត្រូវរបបយោធាចាប់ខ្លួនពីបទថតវីដេអូស្រើបស្រាល អាចជាប់គុក ១៥ ឆ្នាំ

0
60

របប យោធា បាន និយាយ កាលពី ថ្ងៃ សុក្រ ទី សីហា ថា តារា បង្ហាញ ម៉ូត មី យ៉ាន់ ម៉ា ដ៏ លេចធ្លោ ពីររូប ត្រូវបាន ចាប់ខ្លួន និងប្រឈមមុខ នឹង ការចោទប្រកាន់ ពីបទធ្វើឱ្យប៉ះពាល់ ដល់ វប្បធម៌ និង សេចក្តីថ្លៃថ្នូរសម្រាប់ ការ បង្ហោះ វីដេអូ ឃ្លី បតាមអ៊ីនធឺណិត រួម ទាំង វេទិកា បង្ហោះ វីដេអូ ស្រើបស្រាល OnlyFans

រដ្ឋាភិបាលយោធា បាន និយាយ នៅក្នុង សេចក្តីថ្លែងការណ៍ មួយ ថា នាង ណា អឹម វេ សាន (Nang Mwe San) ត្រូវបានចោទប្រកាន់ ថាបាន ចែកចាយ រូបភាព និង វីដេអូ អាសអាភាស បង់ ប្រាក់ ដែល អាចប៉ះពាល់ ដល់ វប្បធម៌ និង សេចក្តីថ្លៃថ្នូរ របស់ មី យ៉ាន់ ម៉ា

សេចក្តីថ្លែងការណ៍ បាន បន្ថែមថា នាង ធី ហ្សា វីន ក្យ (Thinzar Wint Kyaw) ជា កំពូល តារា ម៉ូ ដែល និង តារា សម្តែង ដែលមាន អ្នកតាមដាន លើ Instagram ជាង , លាន នាក់ ត្រូវបាន ចោទប្រកាន់ ថា បាន បង្ហោះ វីដេអូ ស្រដៀង គ្នា នេះ ទៅ លើ វេបសាយ វីដេអូ Exantria

សេចក្តីថ្លែងការណ៍ បន្ត ថា ពួកគេ បាន ធ្វើ ដូច្នេះមិន សម ជា ស្ត្រី មី យ៉ាន់ ម៉ា ពួកគេ នឹង ត្រូវ ប្រឈមមុខ នឹងការចោទប្រកាន់ ក្រោម ច្បាប់ ប្រតិបត្តិការ អេឡិចត្រូនិក ដែល អាច ជាប់គុក អតិបរមា ១៥ ឆ្នាំ

ចាប់តាំងពី ការដណ្តើម អំណាច កាលពី ឆ្នាំមុន របប យោធា បាន អះអាង ម្តង ហើយ ម្តងទៀត ថា វប្បធម៌ ប្រពៃណី នៅក្នុងប្រទេស ដែល កាន់ ព្រះពុទ្ធសាសនា យ៉ាង ជ្រាលជ្រៅ នេះ បាន ទទួលរង ការវាយប្រហារ ក្នុងអំឡុង ការ កាន់អំណាច របស់រដ្ឋាភិបាលប្រជា ធិបតេយ្យ របស់ លោកស្រី អ៊ុង សាន ស៊ូ ជី

សេចក្តីថ្លែងការណ៍ បាន បន្ថែមថា អ្នក ផ្សេង ទៀត ដែល បង្ហោះ នៅលើ វេបសាយ ស្រដៀង គ្នា នេះ និងធ្វើឱ្យប៉ះពាល់ ដល់កេរ ខ្មាស់ និង សេចក្តីថ្លៃថ្នូរ របស់ ស្ត្រី មី យ៉ាន់ ម៉ា នឹង ត្រូវ ស្វែងរក ឱ្យ ឃើញ ហើយ នឹង ចាត់វិធានការ ប្រកប ដោយប្រសិទ្ធភាព ចំពោះ ពួកគេ

គួរ បញ្ជាក់ដែរថា នាង ណា អឹម វេ សាន ដែល បាន ទទួល ការបណ្តុះបណ្តាល ជា វេជ្ជបណ្ឌិត ត្រូវបាន ដកហូត អាជ្ញាប័ណ្ណវេជ្ជសាស្ត្រ របស់ នាង ដោយ ក្រុមប្រឹក្សា វេជ្ជសាស្ត្រ មី យ៉ាន់ ម៉ា នៅ ឆ្នាំ ២០១៩ បន្ទាប់ពី ក្រុម ប្រឹក្សា នេះ និយាយថា សម្លៀកបំពាក់ របស់ នា នៅក្នុង ការ បង្ហោះ តាម បណ្តាញ សង្គម បាន ប្រឆាំងនឹងវប្បធម៌ និង ប្រពៃណី មី យ៉ាន់ ម៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here