ឃើញមេឃភ្លៀងឪពុកនិងកូនបណ្ដើរគ្នាមកផ្ទះត្រូវរ ន្ទះ បា ញ់ស្លា ប់ឪពុក ឯកូន ស ន្លប់ដឹកទៅសង្គ្រោះ

0
382

ពលរដ្ឋម្នាក់ឈ្មោះសាំងធី ភេទប្រុស អាយុ៤៩ឆ្នាំត្រូវបានរ ន្ទះបា ញ់ស្លា ប់នៅនិងកន្លែងនិងកូនប្រុសម្នាក់ឈ្មោះសាំងសិលាភេទប្រុសអាយុ២៣ឆ្នាំ ត្រូវបានស ន្ លប់ដោយសារតែរ ន្ទះបា ញ់កាលពីវេលា ម៉ោង១និង៣០នាទីរសៀលថ្ងៃទី១៣ខែឧសភាឆ្នាំ២០២១។
ជនរងគ្រោះឈ្មោះធីដែលត្រូវបានរ ន្ទះបា ញ់ស្លា ប់នៅវាលស្រែខាងជើងផ្ទះចម្ងាយប្រមាណ១គីឡូម៉ែត្រ និងកូនប្រុសស ន្ល ប់នេះរស់នៅភូមិស្ដេចគង់ ឃុំស្ដេចគង់ខាងត្បូង ស្រុកបន្ទាយមាសខេត្តកំពត។បើតាមការអោយដឹងពីលោកជ័យ សុភណ្ឌ័ នាយនគរបាលប៉ុស្លិ៍ស្ដេចគង់ បាននិយាយប្រាប់អោយដឹងថាជនរងគ្រោះឪពុកនិងកូនប្រុសនេះបានភ្ជួរគោយន្តដីស្រែនៅខាងជើងផ្ទះប្រហែលជាមួយគីឡូម៉ែត្រ តែពេលឃើញមានមេឃភ្លៀង ផ្គររ ន្ទះក៏ឈប់ភ្ជួរនាំកូនប្រុសដើរមកផ្ទះតែកូនដើរមុនឪពុកដើរតាមក្រោយ។ស្រាប់តែរ ន្ទះបា ញ់ស្លា ប់ឪពុកឯកូនប្រុសសន្លប់។ភ្លាមៗនោះអ្នកភូមិក៏បានមកជួយជនរងគ្រោះដែលត្រូវរ ន្ទះបា ញ់ស្លា ប់នោះសែងមកដល់ផ្ទះចំណែកកូនប្រុសជាជនរងគ្រោះត្រូវបានដឹកទៅកាន់មន្ទីរពេទ្យស្រុកកំពង់ត្រាច។អ្នកភូមិម្នាក់ក៏បាននិយាយថាគួរឲ្យខ្លាចណាស់ផ្គររ ន្ទះបាញ់យ៉ាងសាហាវលាយឡំនិងមានភ្លៀងធ្លាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here