កលល្បិចដ៏អាក្រក់ដែលអាមេរិកនិងលោកខាងលិចបានប្រឌិតពាក្យសំដីខុសទំនងពាក់ព័ន្ធនឹងតំបន់ស៊ីនជាំងត្រូវបានលាតត្រដាង

0
38

នាពេលថ្មីៗកន្លងទៅនេះ លោកស្រី Hua Chunying អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ។ មានអ្នកសារព័ត៌មានបានសួរថា នាពេលថ្មីៗកន្លងទៅនេះ មូលនិធិសិក្សាស្រាវជ្រាវអំពីសន្តិភាពនិងអនាគតនៃប្រទេសស៊ុយអែតបានចេញផ្សាយរបាយការណ៍ពិសេសមួយ ដែលមានចំណងជើងថា «ការកំណត់ថាតំបន់ស៊ីនជាំងមានសកម្មភាពប្រល័យពូជសាសន៍ គឺជាចេតនាអាក្រក់ » ក្នុងន័យលាតត្រដាងនូវកលល្បិចដ៏អាក្រក់ដែលអាមេរិកនិងលោកខាងលិចបានប្រឌិតពាក្យសំដីខុសទំនងពាក់ព័ន្ធនឹងតំបន់ស៊ីនជាំង ។ ចំណែកវេបសាយ Counterpunch ដែលជាវេបសាយព័ត៌មានឯករាជ្យរបស់អាមេរិកក៏បានចេញផ្សាយអត្ថបទដែលមានចំណងជើងថា «ការគិតពីកំហុសនៃបទ “ ប្រល័យពូជសាសន៍” ដែលជាឧក្រិដ្ឋកម្មធ្ងន់បំផុត» ដោយបានលើកឡើងថា ការដែលអាមេរិកចោទប្រកាន់និងប្រឌិតពាក្យសំដីខុសទំនងពាក់ព័ន្ធនឹងតំបន់ស៊ីនជាំង គឺភាពលំអៀងខាងមនោគមវិជ្ជា តែគ្មានភស្តុតាងនោះទេ ។ ទាក់ទិននឹងរឿងនេះ តើប្រទេសចិនមានការអត្ថាធិប្បាយយ៉ាងម៉េច ?

លោកស្រី Hua Chunying បានថ្លែងថា របាយការណ៍នៃមូលនិធិសិក្សាស្រាវជ្រាវអំពីសន្តិភាពនិងអនាគតនៃប្រទេសស៊ុយអែតបានលើកឡើងថា ធនាគារគំនិតរបស់អាមេរិកបានចេញរបាយការណ៍ស្តីពី “សកម្មភាពប្រល័យពូជសាសន៍”នៅតំបន់ស៊ីនជាំង ស្ថាប័នដែលចេញរបាយការណ៍និងអ្នកនិពន្ធមានទំនោរនយោបាយយ៉ាងច្បាស់លាស់ ដូចនេះ របាយការណ៍មានបញ្ហាដ៏ធ្ងន់ធ្ងរ គែខុសជំនាញឯកទេសនិងគ្មានបទដ្ឋានត្រឹមត្រូវ ព្រមទាំងមានចេតនាមើលរំលងពីកត្តាសំខាន់ៗ ដូចជាការសន្និដានទៅលើពាក្យថា “ប្រល័យពូជសាសន៍”និងភេរវនិយមជាដើម ដូច្នេះ ការសន្និដានរបស់យើង គឺ “របាយការណ៍”របស់ធនាគារគំនិតនៃអាមេរិកមិនអាចជឿបាន កម្រិតជំនាញឯកទេសនៃខ្លឹមសារមួយចំនួនអន់ជាងនិកេ្ខបបទរបស់អនុបណ្ឌិតទៅទៀត ហើយភស្តុតាងដែលចោទប្រកាន់ប្រទេសចិនថា ធ្វើសកម្មភាព“ប្រល័យពូជសាសន៍” គឺទន់ខ្សោយគួរឱ្យសំណើចណាស់ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here