ទីបំផុត ឧកញ៉ា ហេង សៀ ធ្វើលិខិតសុំអភ័យទោស ថ្នាក់ដឹកនាំ និងភរិយា ទាក់ទងរឿងរ៉ាវរបស់ខ្លួន ជាមួយ កញ្ញា មាន ពេជ្ររីតា

0
226

ភ្នំពេញ៖ ឧកញ៉ា ហេង សៀ បានចេញលិខិតសុំអភ័យទោសចំពោះថ្នាក់ដឹកនាំ ប្រជាពលរដ្ឋ ព្រមទាំងភរិយា និងក្រុមគ្រួសារ ដែលរូបលោកលួចមានស្នេហាជាមួយ កញ្ញា មាន ពេជ្ររីតា កន្លងមក។

ឧកញ៉ា ហេង សៀ បញ្ជាក់ទៀតថា៖ “នៅថ្ងៃកើតហេតុនេះបណ្ដាលមកពីកញ្ញ មាន ពេជ្ររីតា បានទាក់ទងឱ្យខ្ញុំមកជួប បន្ទាប់ពីគាត់បានទាមទារប្រាក់ផ្ដាច់ចំណងស្នេហាច្រើនលើសលប់ពេក ដែលបណ្ដាលឱ្យខ្ញុំបាទមិនអាចបំពេញបំណងនាងបាន ហើយក៏ខ្ញុំបាទមិននឹកស្មានថា នាងមានកាំបិតមកចាក់ខ្ញុំបាទភ្លាមៗទេ។

គួរបញ្ជាក់ផងដែរថា ថ្ងៃនេះចៅក្រមសាលាដំបូងបានចេញដីកាសម្រេចដោះលែងកញ្ញា មាន ពេជ្ររីតា ឱ្យនៅក្រៅឃុំបណ្ដោះអាសន្នហើយ បន្ទាប់ពីតុលាការបានសាកសួរបន្ថែមលើជនជាប់ចោទ២ថ្ងៃ និងមានការសម្របសម្រួលធានាសុំនៅក្រៅឃុំពីសំណាក់មេធាវី៕

LEAVE A REPLY

Please enter your comment!
Please enter your name here