ការសិក្សាថ្មីអះអាងថា មេរោគកូរ៉ូណាលេចចេញពីសត្វព្រៃ មិនមែនចេញពីមន្ទីរពិសោធន៍ចិនទេ

0
184

ការសិក្សា ថ្មី ចំនួន ពីរ បាន ផ្តល់ ភស្តុតាង បន្ថែមទៀតថា មេរោគ កូរ៉ូ ណា មាន ប្រភព ចេញពី ផ្សារ នៅ ទីក្រុង អ៊ូ ហាន (Wuhan) ប្រទេស ចិន កន្លែង ដែល សត្វមានជីវិត ត្រូវ បាន លក់ដូរ ដោយ ពង្រឹង បន្ថែម លើ ទ្រឹស្តី ដែល ថា មេរោគ នេះ បាន លេចចេញពី សត្វព្រៃ ជាជាង រត់គេច ពី មន្ទីរពិសោធន៍ ចិន

ការស្រាវជ្រាវ ដែល ចេញផ្សាយ កាលពី ថ្ងៃ អង្គារ ទី ២៦ កក្កដា ដោយ ទស្សនា ដ្តី Science បានបង្ហាញ ថា ផ្សារ លក់ដុំ គ្រឿងសមុទ្រ ហួ ណាន ទំនងជា ចំណុចកណ្តាល ដំបូងបង្អស់ នៃ ជំងឺ រាតត្បាត ដែល ឥឡូវនេះ បាន សម្លាប់ មនុស្ស ជិត , លាន នាក់នៅ ជុំវិញ ពិភពលោក ក្រុម អ្នកវិទ្យាសាស្ត្រ សន្និដ្ឋានថា មេរោគ ដែល បង្ក ជា ជំងឺ កូវី ១៩ គឺ SARS-CoV-2 ទំនង ជា ឆ្លង ពីសត្វព្រៃ មក មនុស្ស ក្នុង ពេលវេលា ពីរ ផ្សេងគ្នា

លោក គ្រី ស្ទៀន អាន់ ឌឺ សិន (Kristian Andersen) សាស្ត្រាចារ្យ នៅ នាយកដ្ឋាន ភាពស៊ាំ និង មីក្រូ ជីវវិទ្យា នៅ មណ្ឌលស្រាវជ្រាវ ស្គ្រីប (Scripps Research) និង ជា អ្នកនិពន្ធ នៃ ការសិក្សា មួយ ក្នុងចំណោម ពីរ បាន និយាយថាភស្តុតាង ទាំងអស់នេះ ប្រាប់ យើង នូវ រឿង ដូចគ្នា វា ចង្អុល ទៅ ផ្សារ នៅ កណ្តាល ទីក្រុង អ៊ូ ហាន ខ្ញុំ ខ្លួនឯង ផ្ទាល់ ពិតជា ជឿជាក់ លើ ការលេច ធ្លាយ ពី មន្ទីរពិសោធន៍ រហូតដល់ យើង ស្រាវជ្រាវ រឿង នេះ ដោយ ប្រុងប្រយ័ត្ន ហើយ មើល វា កាន់តែ កៀក

នៅក្នុង ការសិក្សា មួយ ដែល រួម បញ្ចូល គ្នា នូវ ទិន្នន័យ ប្រមូលបាន ដោយ អ្នកវិទ្យាសាស្ត្រ ចិន អ្នកជំនាញ ជីវវិទ្យា វិវត្តន៍ នៃសាកលវិទ្យាល័យ អា រី ហ្សូ ណា លោក ម៉ៃ ឃើ វ៉ូ រ៉ូ បេ (Michael Worobey) និង សហការី របស់ គាត់ គឺ ប្រើ ឧបករណ៍ គូសផែនទី ដើម្បី ប៉ាន់ ប្រមាណ ទីតាំង ជាង ១៥០ នៃ ករណី កូវី ១៩ ដែល បាន រាយការណ៍ ដំបូង បំផុត ចាប់ពី ខែ ធ្នូ ឆ្នាំ ២០១៩ ពួកគេ ក៏ បាន គូស ផែនទី ករណី ឆ្លង ពី ខែ មករា និង កុម្ភៈ ឆ្នាំ ២០២០ ផងដែរ ដោយ ប្រើ ទិន្នន័យ ពី កម្មវិធី បណ្តាញ សង្គម មួយដែល បាន បង្កើត ឆា នែ សម្រាប់ អ្នក ដែល មានកូ វីដ ១៩ ដើម្បី ទទួលបាន ការជួយ

លោក វ៉ូ រ៉ូ បេបាន និយាយ នៅក្នុង សន្និសីទសារព័ត៌ មាន មួយ ថា ពួកគេ បាន សួរថាក្នុងចំណោម ទីតាំង ទាំងអស់ ដែល ករណីដំបូង អាច កើតឡើង តើ ពួកគេ រស់នៅ ណា ? ហើយ វា បានបង្ហាញ ថា នៅពេលដែល យើង អាច ពិនិត្យ មើល ចំណុច នេះ គឺមាន គំរូ ដ៏ មិនធម្មតា មួយ ដែល ដង់ស៊ីតេ ខ្ពស់ បំផុត នៃ ករណី ឆ្លង គឺ ស្ថិតនៅ ជិត បំផុត និង នៅ ជុំវិញ ផ្សារ នេះ តែម្តង អ្វីដែល សំខាន់ គឺ ពិនិត្យ ករណី ឆ្លង ក្នុង ខែធ្នូ និង ករណី ឆ្លង ដែល មិន មាន ទំនាក់ទំនង ទៅ នឹង ផ្សារ នេះហើយ នេះ គឺជាសញ្ញា បង្ហាញ ថា មេរោគ បានចាប់ផ្តើម ឆ្លង ក្នុងចំណោម មនុស្ស ដែល ធ្វើការ នៅ ផ្សារ នេះ រួចហើយ ប៉ុន្តែ បន្ទាប់មក បានចាប់ផ្តើម ឆ្លង រាលដាល ទៅក្នុង សហគមន៍ មូលដ្ឋាន

លោក អាន់ ឌឺ សិន បាន និយាយថា ពួកគេ បាន រកឃើញ ចង្កោម ករណី ឆ្លង នៅក្នុង ផ្សារ នេះ ផង ដែរហើយ ចង្កោម នេះ គឺពិត ណាស់ កើត ឡើង ជា ពិសេស នៅក្នុង ផ្នែក មួយ នៃ ផ្សារដែល ឥឡូវនេះ គេ ដឹងថា ជា កន្លែង ដែល មនុស្ស កំពុង លក់ដូរសត្វព្រៃ ដូច ជា សត្វ ឆ្កែ រ៉ាក់ ឃូន (Raccoon ស្រដៀង កញ្ជ្រោង ព្រៃ ) ដែល ងាយ នឹង ឆ្លង វីរុស កូរ៉ូណា បំផុត

LEAVE A REPLY

Please enter your comment!
Please enter your name here