សូមប្រុងប្រយ័ត្ន! កម្ពុជានឹង​មានខ្យល់កន្រ្តាក់​ល្បឿនខ្លាំង​

0
35

ក្រសួង​ធនធានទឹក និងឧតុនិយម បាន​ជូនដំណឹងថា បណ្តារាជធានីខេត្ត​ជាច្រើន​ នឹង​មានភ្លៀងលាយឡំ​ជាមួយផ្គររន្ទះ ពីបង្គួរ ទៅខ្លាំងស្ទើរគ្រប់ទីកន្លែង និងមានខ្យល់កន្រ្តាក់ល្បឿនខ្លាំង ពី ១០ ទៅ ២០ម៉ែត្រ​ក្នុង១វិនាទី និងផ្ទៃសមុទ្រ​មាន​រលកមធ្យម។

ការជូនដំណឹងនេះ បន្ទាប់ពី​ក្រសួង​បានសង្កេតឃើញ​ថា បណ្តុំ​សម្ពាធ​ទាបរយម​ជាមួយនឹង​ខ្យល់និរតី​ដែល​បក់​មកពីឈូងសមុទ្រថៃ នឹងមាន​ឥទ្ធិពលខ្លាំង​មកលើកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here