មហាអំណាចលោកខាងលិចជំរុញឱ្យចិន បញ្ឈប់ការបង្ក្រាបលើជនជាតិអ៊ុយហ្គ័រ

0
214

សហរដ្ឋអាមេរិក អង់គ្លេស និងអាល្លឺម៉ង់ កាលពីថ្ងៃពុធ ទី១២ ខែឧសភា បានអំពាវនាវឱ្យប្រទេសចិនបញ្ឈប់ការបង្ក្រាបរបស់ខ្លួន លើជនជាតិភាគតិចអ៊ុយហ្គ័រ ដែលធ្វើឱ្យក្រុងប៉េកាំងខឹងសម្បារ។ ក្រុមសិទិ្ធមនុស្សនិយាយថា មានជនជាតិអ៊ុយហ្គ័រ រហូតដល់មួយលាននាក់ និងប្រជាជនមកពីក្រុមមូស្លីមដទៃទៀត ត្រូវបានឃុំខ្លួននៅក្នុងជំរំឃុំឃាំង ក្នុងតំបន់ស៊ីនជាំងភាគពាយព្យនៃប្រទេសចិន។ ឯកអគ្គរដ្ឋទូតអាមេរិកលោកស្រី Linda Thomas-Greenfield បាននិយាយនៅក្នុងសន្និសីទថា ភាគច្រើននៃពួកគេ និងជនជាតិភាគតិចផ្សេងទៀត “ត្រូវបានគេបង្ខំឱ្យធ្វើការផលិតសម្លៀកបំពាក់ និងទំនិញតាមបញ្ជារបស់រដ្ឋ”។ ឯកអគ្គ រដ្ឋទូតអាមេរិករូបនេះ បាននិយាយថា “យើងនឹងបន្តឈរ និងនិយាយរហូតទាល់តែរដ្ឋាភិបាលចិនបញ្ឈប់ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងអំពើប្រល័យពូជសាសន៍លើជនជាតិអ៊ុយហ្គ័រ និងជនជាតិភាគតិចដទៃទៀតនៅស៊ីនជាំង”។ សមភាគីអង់គ្លេសលោកស្រី Barbara Woodward បាននិយាយថា “មានភ័ស្តុតាងនៃការឃុំឃាំងតាមអំពើចិត្ត ការបាត់ខ្លួន និងឧប្បត្តិហេតុនៃការធ្វើទារុណកម្ម។ មានរបាយការណ៍បន្ថែមទៀត អំពីការបង្ខំឱ្យធ្វើពលកម្ម និងការក្រៀវជាទូទៅ។ ឯកអគ្គរដ្ឋទូតអាឡឺម៉ង់លោក Christoph Heusgen បានបន្ថែមថា “យើងអំពាវនាវឲ្យប្រទេសចិនគោរពសេចក្តីប្រកាសជាសកល ស្តីពីសិទ្ធិមនុស្ស ហើយយើងបានស្នើឲ្យចិនបំផ្លាញជំរំឃុំឃាំង”។ ប្រទេសចិនបានបដិសេធការរំលោភបំពានណាមួយនៅក្នុងតំបន់ ដោយពិពណ៌នាអំពីមណ្ឌលឃុំឃាំងនៅទីនោះថា ជាជំរំការងារដែលមានគោលបំណង បង្កើនប្រាក់ចំណូល និងរារាំងភាពជ្រុលនិយមនៅក្នុងតំបន់៕ AFP

 

LEAVE A REPLY

Please enter your comment!
Please enter your name here