អ្នកទោស និងមន្ត្រីពន្ធនាគារថៃ ជិត ៣.០០០ នាក់ ធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩

0
49

នាយកដ្ឋានពន្ធនាគារថៃបានរាយការណ៍ កាលពីថ្ងៃពុធ ទី១២ ខែឧសភាថា អ្នកទោស និងមន្រ្តី ជិត ៣.០០០ នាក់ នៅក្នុងពន្ធនាគារថៃ ចំនួនពីរ បានធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩។ ពួកគេម្នាក់ៗកំពុងទទួលការព្យាបាលនៅឯមន្ទីរពេទ្យកែប្រែ។ ម្នាក់ក្នុងចំនោមពួកគេ ជាសកម្មជននិស្សិតលេចធ្លោ គឺនាង Panusaya Sithijirawattanakul បាននិយាយកាលពីថ្ងៃពុធថា នាងបានធ្វើតេស្តវិជ្ជមាន បន្ទាប់ពីត្រូវបានដោះលែងពីមណ្ឌលកែប្រែ កាលពីថ្ងៃទី៦ ខែឧសភា។ លោកស្រីបាននិយាយថា “មួយថ្ងៃមុនពេលដោះលែង មានអ្នកទោសជាង ៥០ នាក់ នៅឯមន្ទីរនេះ បានឆ្លងមេរោគ។ ក្រៅពីនាង Panusaya ក៏មានសកម្មជននយោបាយឈ្មោះ Arnon Nampa បានធ្វើតេស្តវិជ្ជមានចំពោះវីរុសនេះផងដែរ។ បច្ចុប្បន្នគាត់ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន និងទទួលការព្យាបាល។ រហូតមកដល់ពេលនេះ រដ្ឋាភិបាលថៃបានចាក់វ៉ាក់សាំងចំនួន ៦៣ លានដូសរួចហើយ ក្នុងនោះមាន វ៉ាក់សាំង AstraZeneca ចំនួន ៦១ លានដូស ដែលផលិតនៅក្នុងប្រទេស។ គិតមកដល់ព្រឹកថ្ងៃព្រហស្បតិនេះ ថៃមានអ្នកឆ្លងសរុប ៨៨ ៩០៧ករណី ស្លាប់ ៤៨៦នាក់ និងព្យាបាលបានជាសះស្បើយ ៥៩ ០៤៣នាក់ ៕ CNA

LEAVE A REPLY

Please enter your comment!
Please enter your name here