នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក​ Boris Johnson ​​លាលែង​ពី​តំណែងប្រធានគណបក្ស

0
42

នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson បានប្រកាសលាលែងពីតំណែង ជាប្រធានគណបក្សអភិរក្ស ដែលដឹកនាំប្រទេស កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែនឹងនៅបន្តតំណែងជានាយករដ្ឋមន្ត្រី រហូតដល់ពេលប្រធានគណបក្សថ្មីត្រូវបានបោះឆ្នោតជ្រើសតាំង។ លោក Johnson បានថ្លែងថា វាជា«ឆន្ទៈដ៏ច្បាស់»របស់គណបក្សអភិរក្ស ដែលត្រូវតែមានមេដឹកនាំថ្មី។ លោកក៏បានថ្លែងដែរថា ក្នុងអំឡុងពេលនេះ លោកនឹងនៅបន្តតំណែងជាមេដឹកនាំប្រទេស បើទោះបីជាក្រុមអ្នករិះគន់បាននិយាយថា លោកគួរតែត្រូវចាកចេញពីតំណែងជានាយករដ្ឋមន្ត្រីឲ្យបានឆាប់តាមតែអាចធ្វើបានក៏ដោយ ការ​លាលែង​នេះ​កើត​ឡើង​ បន្ទាប់​ពី​រដ្ឋមន្ត្រីគណៈរដ្ឋមន្ត្រី​របស់​លោក​ជាច្រើន​នាក់​និង​រដ្ឋមន្ត្រី​ថ្នាក់​ក្រោម​ និង​ជំនួយ​ការ​ក្រសួង​ជាង​ ៤០ ​នាក់​ បាន​លាលែង​ពី​មុខ​តំណែង ​ចំពេល​មាន​ការ​អំពាវនាវ​ឱ្យ​លោក​ Johnson​ ចុះចេញ​ពី​តំណែង។លោក​ Johnson ​បាន​បដិសេធ​រហូត​ដល់​ល្ងាច​ថ្ងៃពុធ ដោយ​ប្តេជ្ញា​បន្ត​កាន់​តំណែង​ បន្ទាប់​ពី​រដ្ឋាភិបាល​របស់​លោក​ប្រឈម​នឹង​រឿង​អាស្រូវ​សីលធម៌​ជា​ច្រើន។​ លោក​ Johnson ​បាន​ប្រឈម​នឹង​សំណួរ​ដ៏​តឹងតែង​ពី​សមាជិក​សភា​ដែល​ខឹង​សម្បារ​ ​ក្នុង​អំឡុង​ពេល​សម័យ​ប្រជុំ​សួរ​ដេញដោល​នាយក​រដ្ឋមន្ត្រី​តាម​ទម្លាប់​នៅក្នុង​សភា​ កាលពី​ថ្ងៃ​ពុធ​ គឺ​មួយ​ថ្ងៃ​បន្ទាប់ពី​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ ​លោក​ Rishi Sunak ​និង​រដ្ឋមន្ត្រី​សុខាភិបាល​លោក​ Sajid Javid​ បាន​លាលែង​តំណែង​បន្ត​គ្នា​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ ដោយ​មិន​នឹក​ស្មាន​ដល់។​ លោក​ទាំងពីរ​បាន​លាលែង​ពី​តំណែង ​បន្ទាប់​ពី​លោក ​Johnson​ បាន​សុំ​ទោស​ចំពោះ​ការ​តែងតាំង​សមាជិក​សភា​អភិរក្ស​និយម​លោក ​Chris Pincher ​ឱ្យ​កាន់​តំណែង​សំខាន់​ក្នុង​គណបក្ស​ បើទោះបី​ជាមាន​ការ​ចោទ​ប្រកាន់​ថា ​លោក​Pincher ​បាន​លូក​ស្ទាប​បុរស​ពីរ​នាក់​ នៅ​ឯក្លឹប​ឯកជន​មួយ​ក្នុង​ទីក្រុង​ឡុងដ៍​ ពេល​ស្រវឹង។​ នៅ​ក្នុង​លិខិត​លាលែង​ពី​តំណែងរដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក ​Sunak ​បាន​សរសេរ​ថា ​សាធារណជន​អង់គ្លេស​ «ពិត​ជា​រំពឹង​ថា​ រដ្ឋាភិបាល​នឹង​ប្រព្រឹត្ត​ត្រឹមត្រូវ​ មាន​សមត្ថភាព​ និង​ប្រាកដ​ប្រជាReuters

LEAVE A REPLY

Please enter your comment!
Please enter your name here