ការលែងលះគូទី២ដែលត្រូវចំណាយលុយច្រើនជាងគេនោះគឺរវាងមហាសេដ្ឋីពត៌មាន(កាសែតនិងទូរទស្សន៍)លោក Rupert Murdoch និងភរិយាគឺលោកស្រី Anna Maria Mann ដែលជាអ្នកកាសែតនិងនិពន្ធប្រលោមលោកសញ្ជាតិស្កុតទ្បែន។ លោកស្រី Mann បានទទួល ទ្រព្យសម្បត្តិចំនួន១,៧ពាន់លានដុល្លារនិងប្រាក់សុទ្ធចំនួន ១១០លានដុល្លារទៀត។ លោកស្រី Mann គឺជាភរិយាទី២របស់លោកមហាសេដ្ឋី Murdoch។
លោកមហាសេដ្ឋី Murdoch មានសំណាងជាងលោក Trump (ដែលរៀបការបានតែ៣ដង) ដោយសារគាត់រៀបការបាន៤ដង:
១) ភរិយាដំបូងជាអូតែសឈ្មោះ Patricia Booker រៀបការនៅឆ្នាំ១៩៥៦លែងលះឆ្នាំ១៩៦៧។
២) ភរិយាទី២ ជាអ្នកកាសែតនិងនិពន្ធប្រលោមលោកឈ្មោះ Anna Maria Torv រៀបការនៅឆ្នាំ១៩៦៧លែងលះនៅឆ្នាំ១៩៩៩។
៣) ភរិយាទី៣ជាអ្នកទូរទស្សន៍ជនជាតិចិនឈ្មោះ Wendi Deng រៀបការឆ្នាំ១៩៩៩និងលែងលះឆ្នាំ២០១៣។ លោកស្រី Wendi ក៏ជាស្រីមិនធម្មតាដែរ មានពាក្យលេចឮថាធ្លាប់ញ៉ែអតីតនាយករដ្ឋមន្ត្រីអង់គ្លេស Tony Blair និងប្រធានាធិបតីរុស្សី Putin ផង។
៤) ភរិយាទី៤ជាអតីតតារាបង្ហាញម៉ូតនិងអតីតភរិយារបស់លោក Mick Jagger នៃក្រុមតន្រ្តី Rolling Stones។ សុទ្ធតែរឿងពួកម៉ាកសុីប្រពន្ធពួកម៉ាកដូចលោក Bezos យកនាង Lauren Sanchez អតីតប្រពន្ធរបស់ Patrick Whitesell ដែរ៕