អតីតបវរកញ្ញារុស្សុីម្នាក់ប្រឈមជាប់ទោស២០ឆ្នាំពីបទជួញដូរគ្រឿងញៀន

0
88

(តារាអន្តរជាតិ) អតីតបវរកញ្ញារុស្សុីវ័យ៣៤ឆ្នាំ  Kristina Dukhina (គ្រីស្ទីណា ឌូគីណា) ត្រូវប្រឈមមុខជាប់ពន្ធនាគាររយៈពេល២០ឆ្នាំ ពីបទជួញដូរគ្រឿងញៀន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន  dailymail

តាមរបាយការណ៍ប៉ូលិសបានឱ្យដឹងថា គ្រីស្ទីណា ត្រូវបានគេឃុំខ្លួននៅជិតផ្ទះល្វែងរបស់នាងនៅទីក្រុងម៉ូស្គូ បន្ទាប់ពីប៉ូលិសរកឃើញថាមានលាក់ទុកសារធាតុញៀន (mephedrone) ជាងកន្លះគីឡូក្រាម ខណៈអតីតបវរកញ្ញាកូនពីររូបនេះ កំពុង ស្ថិត ក្រោមការ ស៊ើបអង្កេតលើករណីចែកចាយគ្រឿងញៀន។ ច្បាប់នៅក្នុងប្រទេសរុស្សុីស្ថិតក្នុងមាត្រា ២២៨ នៃក្រមព្រហ្មទណ្ឌស្តីពីការលក់កាន់កាប់ ចែកចាយ ផលិត និងកែច្នៃសារធាតុញៀនចែងថា ការកាន់កាប់គ្រឿងញៀនក្នុងបរិមាណលើសពី . ក្រាមជនជាប់ចោទត្រូវជាប់ពន្ធនាគាររហូតដល់ ១០ឆ្នាំ។

គួរបញ្ជាក់ផងដែរថា មុនជាប់ចោទលើបទល្មើសនេះ គ្រីស្ទីណា ជា ម្ចាស់ ហាង កែ សម្ផស្សឈានមុខនៅប្រទេសរុស្សុី និងជាម្ចាស់ទីភ្នាក់ងារបង្ហាញម៉ូដ ព្រមទាំងបានឈ្នះលំដាប់រងទី១ ពីការប្រកួត Miss Dubai ២០១៩ និងជាម្ចាស់មកុដនៃការប្រលង Miss Grand Prix នៅសហព័ន្ធរុស្ស៊ី ក្នុងឆ្នាំ២០២០ ហើយមុនមួយឆ្នាំពីការចាប់ខ្លួន នាងក៏បានប្រកាសលើបណ្តាញសង្គមថា នាងនឹងលែងប្រើបណ្តាញសង្គមទៀតហើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here