ឈើសុក្រំ ជិត៥០សន្លឹក ត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបប្រគល់ឲ្យជំនាញ

0
51

ខេត្តរតនគិរី÷ គណ:បញ្ជាការឯកភាពស្រុកអណ្តូងមាស ដឹកនាំដោយលោក កង សារឿន អភិបាលនៃគណ:អភិបាលស្រុកអណ្តូងមាស នៅថ្ងៃទី២១ ខែមិថុនាឆ្នាំ២០២២ បានចេញបទបញ្ចាទៅកម្លាំងសមត្ថកិច្ចក្នុងមូលដ្ឋាន រួមមាន៖

កម្លាំងអធិការដ្ឋាននគរបាលស្រុក កម្លាំងកងរាជអាវុធហត្ថស្រុក ដោយសហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្ថិ៍ឃុំញ៉ាង ចុះបង្ក្រាបគំនរឈើសុក្រំប្រមាណជិង៥០សន្លឹក នៅត្រង់ចំណុចក្បែរផ្លូវច្រកចេញទៅប្រទេសវៀតណាម ហៅថា ច្រកទ្វាព្រំដែនគោកភូមិចង ស្ថិតនៅក្នុងភូមិចង ឃុំញ៉ាង ស្រុកអណ្តូងមាស ខេត្តរតនគិរី។

ក្នុងកិច្ចប្រតិបត្តិការចុះបង្ក្រាបគំនរឈើសន្លឹកនេះ ក៏ដោយសារប្រជាពលរដ្ឋក្នុងមូលដ្ឋាននោះបានប្រទះឃើញប្រមាណជិតមួយសប្តាហ៍កន្លងមកហើយ ប៉ុន្តែពួកគាត់ត្អូញត្អែមិនដឹងថា ត្រូវរាយការណ៍ទៅខាងណា? ឲ្យចុះមកបង្ក្រាប បើឈ្មួញរកសុីជាម្ចាស់ឈើនោះជាសមត្ថកិច្ចនគរបាលប៉ុស្ថិ៍ភូមិចងនោះទៅវិញ។ 

ម៉្លោះហើយពួកគាត់បារម្មណ៍អំពីសន្តិសុខ ច្រើនជាង ពួកគាត់អះអាងថា ឈ្មួញជាម្ចាស់ឈើរូបនោះមានឈ្មោះ ពៅ កុសល់ មានតួរនាទី ជានាយរងប៉ុស្ថិ៍នគរបាលព្រំដែនគោក ភូមិចងផ្ទាល់តែម្តង ជាឈ្មួញរកសុីឈើដុះស្ហែរយូរមកហើយ ជាអ្នកធ្វើជំនួញឈើយ៉ាងសកម្មបំផុត ប្រចាំភូមិចងនេះ ថែមទាំងមានអត្តចរិកក្រអើតក្រទឹមកោងកាចគួរឲ្យភ័យខ្លាច និងគួរឲ្យស្អប់ពីសំណាក់ជនជាតិដើមភាគតិចច្រាយ ដែលរស់នៅក្នុងមូលដ្ឋាននោះសឹងគ្រប់គ្នា។

  

ពាក់ព័ន្ធករណីការចោទប្រកាន់ខាងលើនេះ  នាយរងប៉ុស្ថិ៍នគរបាលព្រំដែនគោកភូមិចង លោក ពៅ កុសល់ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ បានឲ្យដឹងតាមប្រព័ន្ធទូរសព្ទដល់ក្រុមអ្នកសារព័ត៌មានថា ពិតជាឈើរបស់លោកពិតមែនហើយ ដែលទុកចោលនៅផ្ទះមីងនោះ ហើយក៏ជាឈើដែលសល់ពីធ្វើទ្វាបង្អួចជណ្តើរផ្ទះ ក៏បានចុចផ្តាច់ទូរសព្ទនិយាយមិនទាន់ចប់។

ទោះជាយ៉ាងណា មានមតិជាច្រើនលើកឡើងថា និងសំណូមពរទៅថ្នាក់ដឹកនាំ គណ:បញ្ជាការឯកភាពខេត្ត លោកឧត្តមសេនីយ៍ទោ យិនចំណាន ស្នងការដ្ឋាននគរបាលខេត្តរតនគិរី មេត្តាចាត់វិធានការណ៍ទៅលើមន្ត្រីក្នុងក្របខណ្ឌជានគរបាលជាតិ ដែលយកខ្លួនទៅពាក់ព័ន្ឋនិងបទល្មើសព្រៃឈើ(រកសុីឈើ)ក្បត់ឆន្ទះដែលបានបេ្តជ្ញាបំរើរាជរដ្ឋាភិបាល សុីប្រាក់ខែរាជរដ្ឋាភិបាល មកដុះក្អែលតាមអភិក្រមទី៥ បានម្តងមើល ពិព្រោះវាជាគំរូមិនល្អដល់មន្ត្រីល្អៗឯទៀត។  

  

ប្រជាពលរដ្ឋ រិះគន់បន្តថា បើថ្នាក់លើនៅតែបណ្តែតបណ្តោយ ទុកឲ្យមន្ត្រីបែបនេះមកឈរជើងនៅជួរបន្ទាត់ព្រំដែនបង្កភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋ ឥតឈប់ឈរនោះ ជាពិសេស ជាមន្ត្រីចេះប្រើក្បាច់កន្ទេលធំបន្លំដេក ត្រីងៀតឆ្លៀតពង បំផ្លិចបំផ្លាញធនធានធម្មជាតិរបស់រដ្ឋបែបនេះ    សម្បត្តិរបស់ជាតិច្បាស់ជារលាយនិងវិនាស់អន្តរាយជាក់ជាពុំខានឡើយ។   

       

បច្ចុប្បន្នបន្ទះងឿ ប្រភេទឈើសុក្រំ ដែលមានចំនួនសរុប៤៨សន្លឹកពេញមួយគោយន្តកែច្នៃជំនាញផ្នែករដ្ឋបាលព្រៃឈើស្រុកអណ្តូងមាសបានរឹបអូសយកមករក្សាទុកជាសម្បត្តិរដ្ឋនៅប៉ុស្ថិ៍រដ្ឋបាលនគរបាលឃុំញ៉ាងស្រុកអណ្តូងមាស៕ ឦសាន

LEAVE A REPLY

Please enter your comment!
Please enter your name here