ហានិភ័យនៃជំងឺធ្ងន់ធ្ងរពីការហូបសាច់សុនក

0
247

សត្វសុនក ឬសត្វឆ្កែ គឺជាសត្វចិញ្ចឹមដ៏មានប្រជាប្រិយភាពនៅទូទាំងពិភពលោក ព្រោះតែភាពស្មោះត្រង់និងភាពវៃឆ្លាតរបស់វា។ទោះយ៉ាងណា សុនក ក៏ត្រូវបានមនុស្សនៅតាមបណ្ដាប្រទេសមួយចំនួនក្នុងនោះក៏មានកម្ពុជាយើងដែរ សម្លាប់វាយកសាច់មកធ្វើជាអាហារ។ ជាក់ស្ដែង យោងតាមរបាយការណ៍ពី មូលនិធិសៅហ្ដក (Soi Dog) បង្កើតឡើងក្នុងឆ្នាំ ២០០៣ ដើម្បីជួយដល់សត្វសុនកនិងឆ្មាអនាថាតាមចិញ្ចើមផ្លូវ បានឱ្យដឹងថា  នៅប្រទេសវៀតណាម សុនកប្រហែល លានក្បាលត្រូវបានសម្លាប់ជារៀងរាល់ឆ្នាំនិងនៅតាមបណ្ដាប្រទេសធំៗមួយចំនួនទៀត រួមមានអឺរ៉ុប រុស្ស៊ី អាហ្វ្រិក អាម៉េរិកឡាទីន ចិន ហ្វីលីពីន និងកូរ៉េខាងត្បូង ជាដើមនោះក៏បានសម្លាប់សុនកយកសាច់ជាអាហារដែរ។ ប៉ុន្តែ អ្វីដែលជាហានិភ័យធំនោះ អ្នកបរិភោគសាច់សុនកទាំងនោះ កំពុងតែប្រឈមនឹងប្រភេទជំងឺធ្ងន់ធ្ងរមួយចំនួនដូចខាងក្រោមនេះ៖

. ជំងឺឆ្កែឆ្កួត

គ្រោះថ្នាក់មួយក្នុងចំណោមគ្រោះថ្នាក់ធំបំផុតនៃសាច់សុនក គឺការរីករាលដាលនៃជំងឺឆ្កែឆ្កួត ទាំងសត្វនិងមនុស្ស។ នៅប្រទេសហ្វីលីពីនឆ្កែប្រហែល ១០.០០០ ក្បាលនិងមនុស្ស ៣០០ នាក់បានស្លាប់ដោយសារជំងឺឆ្កែឆ្កួតជារៀងរាល់ឆ្នាំ។ (នេះបើយោងតាមការចុះផ្សាយរបស់ វិទ្យាស្ថានសុខុមាលភាពសត្វ Animal Welfare) ទោះបីជាអង្គការសុខភាពពិភពលោក (WHO) ខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការចាក់វ៉ាក់សាំងសត្វសុនក ដើម្បីការពារការរីករាលដាលនៃជំងឺឆ្កែឆ្កួតក៏ដោយ ប៉ុន្តែការជួញដូរសាច់សុនកបានធ្វើឱ្យសុនករាប់ម៉ឺនក្បាលឆ្លងកាត់ព្រំដែនអន្តរជាតិ ដែលធ្វើឱ្យការការពារជំងឺឆ្កែឆ្កួតរីករាលដាលកាន់តែធ្ងន់ធ្ងរឡើង។ គេបានរកឃើញថាកម្មករនៅកន្លែងសត្តឃាតអាចឆ្លងជំងឺឆ្កែឆ្កួតយ៉ាងងាយស្រួលក្នុងពេលសម្លា.ប់ ហើយជំងឺនេះនឹងរាលដាលទៅសត្វសុនក និងមនុស្សផ្សេងទៀត។ នៅឆ្នាំ ២០០៨ សត្វសុនក ២០ ភាគរយនៅក្នុងកន្លែងសត្តឃាត នៅស្រុក ហូយឌឹក (Hoài Đức) ប្រទេសវៀតណាម ត្រូវបានគេរកឃើញថាមានជំងឺឆ្កែឆ្កួត។ នេះគឺជាក្ដីកង្វល់មួយដ៏ចម្បង និងក៏ជាគ្រោះថ្នាក់មួយដ៏ធំសម្រាប់អ្នកដែលចូលចិត្តបរិភោគសាច់សុនក។

. ជំងឺផ្សេងៗ

មានជំងឺនិងការបង្ករោគជាច្រើនទៀតទាក់ទងនឹងសាច់ សុនក ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស។ ការបង្ករោគដែលអាចកើតមានក្រោយពេលបរិភោគសាច់សុនក បង្កឡើងដោយប៉ារ៉ាស៊ីតរួមមាន ដូចជា E. Coli 107 និង salmonella ដែលត្រូវបានអ្នកជំនាញបញ្ជាក់ថាវាជាប៉ារ៉ាស៊ីតបង្ករោគធ្ងន់ធ្ងរ។ ក្រៅពីនោះសាច់សុនកក៏មានផ្ទុកមេរោគ បង្ករោគធ្ងន់ធ្ងរផ្សេងទៀតដូចជា បាក់តេរីអាន់ដ្រាច (anthrax) ប្រូខូសលីស (brucellosis) ជំងឺរលាកថ្លើមនិង leptospirosis ដែលជាមេរោគអាចឆ្លងតាមរយៈសាច់សត្វទៅមនុស្ស និងបណ្ដាលឱ្យអ្នកជំងឺស្លាប់បាន។ បន្ថែមពីលើនេះ ប៉ារ៉ាស៊ីតម្យ៉ាងឈ្មោះថា Trichinellosis គឺជាប៉ារ៉ាស៊ីត ដែលអាចចម្លងពីសត្វសុនកទៅមនុស្សបានយ៉ាងងាយស្រួលតាមរយៈការទទួលទានសាច់ដែលមានមេរោគ។ នៅពេលដែលប៉ារ៉ាស៊ីតទាំងនេះមាននៅក្នុងខ្លួនមនុស្សវាអាចបណ្តាលឱ្យរលាកសរសៃឈាមដែលនាំឱ្យហូរឈាមនៅក្នុងក្រចក និងភ្នែក និងបង្កឱ្យសាច់ដុំចុះខ្សោយ។ ប្រសិនបើមិនបានព្យាបាលទេជំងឺដែលបង្កឡើងដោយប៉ារ៉ាស៊ីត trichinellosis អាចបណ្តាលឱ្យអ្នកស្លា.ប់បាន។

គួរបញ្ជាក់ថា យោងតាម របាយការណ៍ ស្រាវជ្រាវ របស់ អង្គការ FOUR PAWS អន្តរជាតិ ក្នុងឆ្នាំ ២០២០ ក្នុងប្រទេស វៀតណាមកម្ពុជា និង ឥណ្ឌូណេស៊ី គេ ប៉ាន់ ស្មានថា សត្វ សុនក និង ឆ្មា ១០ លាន ក្បាល ត្រូវបាន សម្លា.ប់ យ៉ាង ព្រៃផ្សៃ រាល់ ឆ្នាំ សម្រាប់បរិភោគ  ក្នុងនោះតាម ការស៊ើបអង្កេត របស់ អង្គការខាងលើដដែល នៅប្រទេស កម្ពុជា សត្វ សុនក ប្រមាណ លាន ក្បាលត្រូវបាន សម្លា.ប់ និង បរិភោគរាល់ ឆ្នាំ ក្នុងចំណោម សុនកដែល គេ បរិភោគ គឺជា សុនកអនាថា និងសុនកដែល ត្រូវបាន គេ លួចពីម្ចាស់ចិញ្ចឹម ដោយយក ខ្សែរឹត . យក អគ្គិសនី ឆក់ ចាប់ ជ្រមុជ ទឹក យក របស់ រឹង ដូចជា ដែក ឈើ វ៉ៃ សម្លា.ប់។ល៕

ប្រភព៖ onegreenplanet

LEAVE A REPLY

Please enter your comment!
Please enter your name here