លោកព្រំ សានបញ្ចេញទស្សនៈ…រឿងទំពក់វាទៅទើបព្នៅវាមក

0
312

រឿងឧកញ៉ាហេងសៀ ប្តឹងកញ្ញាមានពេជ្ររីតា បានក្លាយជាវិធានបទក្តៅ ដែលមហាជនភាគច្រើន គាំទ្រខាងកញ្ញាក្មេងខ្ចី។
យោងតាមការវិភាគក្រៅផ្លូវការ របស់ខ្ញុំបាទ ព្រំសាន ភាគីទាំង២ ពិតជាធ្លាប់មានទំនាក់ទំនងជាមួយគ្នា ក្នុងល័ក្ខខ័ណ្ឌណា១ ដែលយើងអ្នកក្រៅឆាកពិបាកសន្និដ្ឋានបាន ។
យោងរូបវីឌីអូដែលយើងបានឃើញ គឺពួកគេទាំង២បានកើតកាប្រទូស្សរាយនៅក្នុងឡានរួចហើយ ហើយពេលនោះ ឧកញ៉ាហេងសៀ បានព្យាយាមស្ទុះរត់ចេញ ហាក់ដូចជាមានចំណុចណា១ ធ្វើឲ្យលោកឧកញ៉ាភ័យខ្លាច ចំណែកខាងកញ្ញា មានពេជ្ររីតា ចេញមកដូចជាមិនសូវភ័យ។
ខ្ញុំបាទ សូមអភ័យទោស ប្រសិនបើការវិភាគខាងលើ នាំឲ្យប៉ះពាល់បុគ្គលណា១។
សូមបញ្ជាក់ថា ពេលនេះកញ្ញា មានពេជ្ររីតា ត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន តាមការសម្រេចរបស់ លោកចៅក្រម សាលាដំបូងរាជធានីហើយ ហើយខាងកញ្ញាក៏មានមេធាវីស្ម័គ្រចិត្តសម្តេចតេជោ ដែលមាន ឯកឧត្តម គីតិច ជាប្រធានក៏នឹងចូលខ្លួនមកការពារក្តីដែរ….ការសម្រេចបន្តយ៉ាងណាៗនោះ ស្ថិតលើអាជ្ញាធរមានសមត្ថកិច្ច..។ល។

LEAVE A REPLY

Please enter your comment!
Please enter your name here