ហែលទឹកបានទទួលសិទ្ធអនុគ្រោះសម្រាប់ការប្រកួតកីឡាអូឡាំពិកតូក្យូ

0
118

(ភ្នំពេញ)៖ អគ្គលេខាធិការសហព័ន្ធកីឡាហែលទឹកកម្ពុជាបានអះអាងថាសម្រាប់ការប្រកួតកីឡាអូឡាំពិកនៅទីក្រុងតូក្យូ
ប្រទេសជប៉ុននាឆ្នាំនេះប្រភេទកីឡាហែលទឹកត្រូវសហព័ន្ធកីឡាហែលទឹកអន្តរជាតិ(FINA)និងគណៈកម្មាធិការអូឡាំពិកអន្តរជាតិផ្ដល់សិទ្ធ
អនុគ្រោះ(Wild Card)ដើម្បីចូលរួម ។
លោកហែម គីរីអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹកបានប្រាប់ឲ្យដឹងថាសហព័ន្ធអន្តរជាតិនិងគណៈកម្មាធិការអូឡាំពិក
អន្តរជាតិផ្ដល់សិទ្ធអនុគ្រោះដល់កីឡាករមួយរូប កីឡាការិនីមួយរូប និង គ្រូបង្វឹកមួយរូបសម្រាប់ចូលរួមប្រកួតកីឡាអូឡាំពិកនៅទីក្រុងតូក្យូ
តែសហព័ន្ធទោះបីជាបានកំណត់ថានរណាមានអាទិភាពសម្រាប់ការចូលរួមនោះក៏ដោយក៏អ្វីៗត្រូវពិនិត្យមើលការធ្វើតេស្ត និង ការប្រឹងប្រែង
របស់ពួកគេជាមុនសិន ។


ការចូលរួមដោយបានទទួលនូវសិទ្ធអនុគ្រោះបែបនេះសហព័ន្ធអន្តរជាតិអនុញ្ញាតឲ្យទាំងកីឡាករ ទាំងកីឡាការិនីមានសិទ្ធលេងតែ
មួយវិញ្ញាសាតែប៉ុណ្ណោះគឺវិញ្ញាសាហែលចម្ងាយ៥០ម៉ែត្ររបៀបសេរី ។តែប្រសិនបើយើងបានចូលរួមដោយឈ្នះនៅក្នុងការប្រកួតជម្រុះនោះ
យើងនឹងមានសិទ្ធជ្រើសរើសវិញ្ញាសាដើម្បីលេង ។
ក្នុងស្ថានភាពបែបនេះសហព័ន្ធខ្មែរកីឡាហែលទឹកនឹងពិនិត្យមើលពីសមត្ថភាពរបស់កីឡាករ កីឡាការិនីដោយធ្វើការជ្រើសរើស
អ្នកដែលមានទេពកោសល្យក្នុងការហែលវិញ្ញាសា៥០ម៉ែត្ររបៀបសេរី ។ តែទោះជាយ៉ាងណាក៏អ្វីៗត្រូវតែឆ្លងកាត់ការធ្វើតេស្តព្រោះទាំងអស់
គ្នាសុទ្ធតែប្រឹងប្រែងហ្វឹកហាត់ហេតុនេះគេត្រូវតែទទួលបានយុត្តិធម៌ដោយការធ្វើតេស្ត ។


លោកអគ្គលេខាធិការទទួលស្គាល់ថាយុគសម័យកូវីដ ១៩នេះកីឡាករ កីឡាការិនីពិតជាមានការលំបាកក្នុងការហ្វឹកហាត់ណាស់
ទោះបីសហព៧ន្ធបានធ្វើការកត់សម្គាល់រួចហើយថាតើកីឡាករ កីឡាការិនីរូបណាដែលមានសិទ្ធិផលល្អក៏ដោយក៏សហព័ន្ធបន្តពិនិត្យមើល
ពីការប្រឹងប្រែងរបស់ពួកគេ ។
លោកគីរីអះអាងថាឈ្មោះអ្នកដែលត្រូវទៅចូលរួមប្រកួតនោះនឹងត្រូវបើកបង្ហាញនាអម្លុងខែក្រោយ ព្រោះពួកគេត្រូវចេញដំណើរ
ទៅកាន់ប្រទេសជប៉ុននាចុងខែកក្កដា ឬ ដើមខែសីហាខាងមុខនេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here