អ្នកជំនាញការនិយាយថា: រុស្សីបាន”បញ្ជូនសារមួយ” ដោយបាញ់មីសុីលជាលើកដំបូងលើយន្តហោះអុីស្រាអែលនៅក្នុងសង្គ្រាមសុីរី។ ការបាញ់នេះអាចជាការតម្លើងថ្នាក់សង្គ្រាម ទោះបីជារុស្សីកំពុងជាប់ផុងនៅអ៊ុយក្រែនក៏ដោយ។
យន្តហោះអុីស្រាអែលតែងតែហោះចូលដែនអាកាសសុីរីដើម្បីវាយប្រហារទីតាំងអុីរ៉ង់និងHezbolla ក្នុងប្រទេសសុីរីចាប់តាំងពីសង្គ្រាមសុីវីលឆ្នាំ២០១១មក។ តែលើកនេះជាលើកដំបូងហើយដែលយន្តហោះអុីស្រាអែលត្រូវវាយប្រហារដោយមីសុីល S-300របស់រុស្សី ហាក់ដូចជាការព្រមានថាការអត់ធ្មត់របស់យើងមានកំណត់។
អ្នកវិភាគកំពុងសិក្សាថាតើនេះគ្រាន់ជាឧបទ្ទវហេតុមួយទេ ឬក៏ជាសាររបស់ពូទីនដោយសារការគាំទ្រផ្នែកនយោបាយរបស់អុីស្រាអែលដល់អ៊ុយក្រែន៕