តារា បង្ហាញ ម៉ូត នៅលើ វេបសាយ OnlyFans ដែល ធ្លាប់ វះកាត់ លើក កំប៉េះគូទ ធំ បែប ប្រេ ស៊ីល ចំនួន ប្រាំ ដង ក្នុងគោលបំណង ចង់ មាន កំប៉េះគូទ ធំ ជាង គេ លើ ពិភពលោក បាន បង្ហើប ថា នាង ពិបាក រក កៅអី អង្គុយ ឱ្យ ត្រូវ ។
នាង ណា តា សា ក្រោន (Natasha Crown) អាយុ ២៩ ឆ្នាំ មក ពី ទីក្រុង ហ្គោ ធិន បឺក (Gothenburg) ប្រទេស ស៊ុយអែត បានបង្ហោះ រូបភាព នៅលើ Instagram ដើម្បី បញ្ជាក់ ពី ការ ពិត នៃ ការ មាន គូទ ធំ ។
តារា ឥទ្ធិពល ដែល មាន អ្នកតាមដាន លើ Instagram ជាង ពីរលាន នាក់ បាន បង្ហើប ថា ខ្លួន នាង ពិបាក រក កៅអី អង្គុយ បន្ទាប់ ពីបាន ធ្វើ ការវះកាត់ លើក កំប៉េះគូទ បែប ប្រេ ស៊ីល ចំនួន ប្រាំ លើក ។
សារ បង្ហោះ មួយ របស់ នាង បានដាក់ ចំណងជើង ថា “ គ្មាន កៅអី ណា ត្រូវ នោះទេ ” ខណៈ នាង ប្រឹង ក្បឺត គូទ របស់ នាង ឱ្យចូល កៅអី ពណ៌ ត្នោត ខ្ចី ។
រឿង នេះ កើតឡើង បន្ទាប់ពី នាង ណា តា សាបាន បង្ហាញខ្លួន នៅក្នុង កម្មវិធី YouTube ដែល មាន ចំណងជើង ថា Hooked on the Look កាលពី ឆ្នាំមុន ដើម្បី អាច ណាត់ ជួប គូស្នេហ៍ ចៃដន្យ និង ធ្វើឱ្យ អនាគត គូស្នេហ៍ របស់ នាង ភ្ញាក់ផ្អើល ជាមួយនឹងរូបរាង និង បុគ្គលិកលក្ខណៈ ដ៏ ញាក់សាច់ របស់ នាង ។
អ្នកញៀន ការវះកាត់ រូបនេះ បាន បង្ហើប ថា នាង នៅ លីវ ប្រាំពីរ ឆ្នាំ ហើយ ហើយ នាង គិត ថា នាង មិន បាន រកឃើញ បានបុរស ស័ក្តិសម ទេ ព្រោះ ពួកគេ យល់ឃើញ ថា នាង គួរ ខ្លាច ។
នាង ណា តា សា និយាយថា “ ទំនាក់ទំនង ស្នេហ៍ ចុងក្រោយ របស់ ខ្ញុំ គឺ កាល ពី ប្រាំពីរ ឆ្នាំមុន ។ ខ្ញុំ ស្អាត ខ្លាំងពេក ចឹង ខ្ញុំ គិត ថាមនុស្សខ្លាច ខ្ញុំ ”៕