កោះកុង៖ កូនអណ្តើកហ្លួងចំនួន ៣០ក្បាល បានញាស់ចេញពីសម្បុកនៅលើឆ្នេរខ្សាច់សប្បនិម្មិតក្នុងមជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុងកាលពីសប្តាហ៍កន្លងទៅ។ នេះគឺជាលើកទីពីរហើយ ដែលអណ្តើកហ្លួងចិញ្ចឹមក្នុងមជ្ឈមណ្ឌលនេះបានពងកូន។
ក្នុងរដូវពងកូនឆ្នាំ ២០២២នេះ ក្រុមអណ្តើកហ្លួងចិញ្ចឹម សម្រាប់បង្កាត់ពូជនៅក្នុ ងម ជ្ឈ ម ណ្ឌ ល អ ភិរក្សសត្វល្មូន កោះកុង ពងបានចំនួន ៩សម្បុក ស្មើ ៨១ពង ហើយញាស់បានចំនួន ៣០ កូន បើប្រៀបធៀបទៅនឹងរដូវពងកូនឆ្នាំ២០២១ គឺញាស់បានតែមួយ ក្បាលគត់ ក្នុ ង ចំ ណោ ម ព ង ៥សម្បុកដែលមាន ៧១ពង។ ស្របពេលជាមួយគ្នាដែរ មេអណ្តើកចិញ្ចឹមចំនួ នពីរក្បាលនៅ ឯមជ្ឈ មណ្ឌលអ ង្គរ ស ម្រា ប់ កា រ អ ភិ រក្សជីវៈចម្រុះ ដែលជាមជ្ឈមណ្ឌលថែរក្សា និងបង្កាត់ពូជសត្វ កម្រទីពីរនិ ងជា ដៃគូ រប ស់អ ង្គ កា រWCS ពងបាន២សម្បុក (ស្មើ ១៦ពង)។ ក៏ប៉ុន្តែ ញាស់បានតែមួយក្បាលប៉ុណ្ណោះ ហើ យ កូន អណ្តើកនោះបានបញ្ជូនទៅកាន់មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង។ ដូច្នេះ កូ នអ ណ្តើ ក ហ្លួ ងញាស់បានក្នុងរដូវពងកូនឆ្នាំនេះសរុបមានចំនួន ៣១ក្បាល។
បច្ចុប្បន្ន មជ្ឈមណ្ឌលអភិរក្សសត្វល្មូនកោះកុង មានអណ្តើកហ្លួងចំនួន ១៨៦ក្បាល។ អ ណ្តើ ក ហ្លួងជំទង់ចំនួន ១៤៧ក្បាល ត្រូវបានលែងចូលទៅក្នុងទីជម្រកធម្មជាតិវិញចាប់តាំងពីឆ្នាំ ២ ០ ១ ៥មក បូករួមទាំងអណ្តើកហ្លួង ៥១ក្បាលដែលបានលែងកាលពីចុងឆ្នាំ២០២១។ អណ្តើកស្ទើរជំទង់និងជំទង់នៅក្នុងមជ្ឈមណ្ឌលនេះ ត្រូវបា នចិ ញ្ចឹ មថែទាំនៅ ក្នុង ស្រះប ង្កាត់ ពូ ជ ចំ នួន ៤។
ចំណែកឯ អណ្តើកតូចៗ ត្រូវបានដាក់ចិញ្ចឹមនៅក្នុងអាងធំធ្វើពីប្លាស្ទីក មុន នឹ ង ផ្ទេ រ ចូលទៅក្នុងស្រះបង្កាត់ពូជ។ កូនអណ្តើកហ្លួងដែលទើបនឹងញាស់ទាំងនេះ នឹងត្រូវ ចិ ញ្ចឹមថែ ទាំ នៅក្នុងមជ្ឈមណ្ឌលរយៈពេលប្រហែល ៤ឆ្នាំ រហូតដល់វាធំល្មមអាចសម្របខ្លួននឹងធម្មជាតិ និងការពារខ្លួនឯងបាន ទើ បលែ ងចូ លទៅ ក្នុង ទីជ ម្រក ធម្ម ជាតិ តាម ប្រ ព័ន្ធ ព្រែ ក ស្រែ អំបិ ល វិ ញ៕